អានតួអត្ថបទ
កម្ពុជា-សង្គម

​មជ្ឈ​មណ្ឌល​ជាតិ​រក្សា​សន្តិ​ភាព​ត្រូវ​ការ​ពេល​ជិត​២ខែ​ ដើម្បី​កម្ទេច​គ្រាប់​សំណល់​ពី​សង្គ្រាម​ប្រមាណ​២៥០​តោន​

ចាប់​ពី​ថ្ងៃ​ទី១០ ខែកញ្ញា ស្អែក​នេះ​ទៅ មជ្ឈ​មណ្ឌល​ជាតិ​គ្រប់​គ្រង​កង​កម្លាំង​រក្សា​សន្តិ​ភាព បោស​សំអាត​មីន និង​កាក​សំណល់​សង្គ្រាម នឹង​រៀប​ចំ​ការ​កម្ទេច​គ្រាប់​សំណល់​ខូច​គុណ​ភាព​ចំនួន​២៥០​តោន​។ ការ​កម្ទេច​គ្រាប់​ចាស់ៗ​មិន​ទាន់​ផ្ទុះ​ទាំង​នេះ គឺ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី១០ ខែកញ្ញា រហូត​ដល់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ នៅ​ឯ​សាលា​ហ្វឹកហ្វឺន​កងកម្លាំង​រក្សា​សន្តិភាព ពហុ​ជាតិ(អាសេអូ) ក្នុង​ខេត្ត​កំពង់​ស្ពឺ។ លោក​ឧត្តមសេនីយ៍ ផល សាមន អគ្គ​នាយក​រង​នៃ​មជ្ឈ​មណ្ឌល​ជាតិ​រក្សា​សន្តិ​ភាព បាន​ឲ្យ​ដឹង​ថា ការ​កម្ទេច​គ្រាប់​សំណល់​ពី​សង្គ្រាម​ទាំង​នេះ គឺ​ដើម្បី​ធានា​នូវ​សុវត្ថិ​ភាព​ជូន​ប្រជា​ពល​រដ្ឋ កាត់​បន្ថយ​ហានិ​ភ័យ​នៃ​ការ​ប្រឈម​ទៅ​នឹង​ភាព​គ្រោះ​ថ្នាក់ ​ដែល​កើត​ឡើង​ដោយ​សារ​តែ​គ្រាប់​សំណល់​ទាំង​នេះ​។ 

ការចុះពិនិត្យមើលគ្រាប់សំណល់
ការចុះពិនិត្យមើលគ្រាប់សំណល់ @FB
ផ្សាយពាណិជ្ជកម្ម
01:32

សូមស្ដាប់ប្រសាសន៍ លោក ផល សាមន ដែលរៀបចំឡើងដោយ ងួន វឌ្ឍនៈបណ្ឌិត៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ