អានតួអត្ថបទ
កម្ពុជា-នយោបាយ

​លោក ហ៊ុន សែនថា​ធ្លាប់​ត្រូវ​គេ​ចាប់​ខ្លួន​ដោយសារ​ទទួល​ស្គាល់​លទ្ធ​ផល​​បោះ​ឆ្នោត​រៀប​ចំ​ដោយ ​UNTAC​

នៅ​ក្នុង​ពិធី​អបអរ​សាទរ​ខួប​២០​ឆ្នាំ​ថ្ងៃ​បង្កើតបញ្ជាការដ្ឋាន​កង​ទ័ព​ជើង​គោក នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ នៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ជាយ​ក្រុង​ភ្នំពេញ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា​លោក បាន​ទំលាយ​អាថ៌​កំបាំង​មួយ ដែល​អ្នក​ដទៃ​មិន​ទាន់​បាន​ដឹង ដោយ​រូប​លោក និង​នាយ​អគ្គ​សេនា​ធិការ​កង​ទ័ព​ជាតិ លោក ប៉ុល សារឿន កាល​ពី​ឆ្នាំ​១៩៩៣ ត្រូវ​បាន​គេ​ចាប់​ឃុំ​នៅ​ក្នុង​ផ្ទះ។ ទោះ​យ៉ាង​ណា លោក ហ៊ុន សែន មិន​បាន​បញ្ជាក់​ថា​អ្នក​ណា ឬ​ភាគី​ណា ជា​អ្នក​ចាប់​លោក ឃុំ​នោះ​ទេ ខណៈ​ពេល​នោះ​កំពុង​ស្ថិត​ក្រោម​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​របស់​អាជ្ញាធរ​បណ្តោះ​អាសន្ន​អង្គការ​សហ​ប្រជា​ជាតិ​ប្រចាំ​នៅ​កម្ពុជា​(UNTAC)​។ លោក​នាយក​រដ្ឋ​មន្ត្រី​ក៏​បាន​រំលឹក​ដែរ​ថា លោក​យល់​ព្រម​លាលែង​ពី​តំណែង​នាយក​រដ្ឋមន្ត្រី ដើម្បី​ចៀស​វាង​ការ​បង្ហូ​ឈាម ដោយ​ហេតុថា​អ្នក​ដែល​ចាប់​លោក​ឃុំ​ខ្លួន​ទាំង​នោះ មិន​ព្រម​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត កាល​ពី​ឆ្នាំ​១៩៩៣ ដែល​រៀប​ចំ​ដោយ UNTAC​។ 

​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន @REUTERS
ផ្សាយពាណិជ្ជកម្ម
04:00

ប្រសាសន៍​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ