ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
តើកម្ពុជានឹងរស់ក្នុងស្ថានភាពបែបណា ប្រសិនបើបាត់បង់EBAមុនកាលកំណត់?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:៤៤
ក្រសួងសេដ្ឋកិច្ច កាលពីថ្ងៃម្សិលមិញអះអាងថា កម្ពុជាមិនមានអ្វីត្រូវព្រួយបារម្ភហួសហេតុពេកនោះទេចំពោះបញ្ហាផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ ឬEBA ដោយសំអាងថា កម្ពុជាមានកំណើនសេដ្ឋកិច្ចជាទៀងទាត់រង្វង់៧ភាគរយ។ មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច បន្តថាការបាត់បង់EBA ធ្វើឲ្យប៉ះពាល់ខ្លះ ប៉ុន្តែកម្ពុជានឹងប្រែក្លាយការបាត់បង់នេះជាឱកាស ដើម្បីកសាងសេដ្ឋកិច្ចឲ្យកាន់តែខ្លាំង។ អ្នកវិភាគសេដ្ឋកិច្ចមួយចំនួនបានបង្ហាញការគាំទ្រចំពោះការលើកឡើងនេះ។ ដូច្នេះ តើកម្ពុជានឹងរស់ក្នុងស្ថានភាពបែបណា ប្រសិនបើបាត់បង់EBAមុនកាលកំណត់?