អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

​គួរ​ឬ​មិន​គួរ​នៅ​ក្នុង​ការ​ច្របាច់​ក្រសួង​មួយ​ចំនួន​ដែល​មាន​តួនាទី​ទាក់​ទង​នឹង​កសិកម្ម​បញ្ជូល​គ្នា​?​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជា​យោបល់ ក្នុង​ឋានៈ​ជា​រដ្ឋមន្ត្រី​នៃ​ក្រសួង​កសិកម្ម​លោក វ៉េង សាខុន បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​នៅ​ល្ងាច​នេះ​ថា ជា​រឿង​មួយ​ល្អ​និង​មាន​ប្រយោជន៍​ដល់​វិស័យ​កសិកម្ម ប្រសិន​បើ​រដ្ឋាភិបាល​ច្របាច់​បញ្ជូល​ក្រសួង​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​កសិកម្ម​ជា​ក្រសួង​តែ​មួយ​។ ប៉ុន្តែ​យ៉ាង​មិញ លោក​រដ្ឋមន្ត្រី​មិន​មាន​គម្រោង​លើក​សំណើរ​នេះ ទៅ​កាន់​ប្រមុខ​រដ្ឋាភិបាល​ឡើយ​។ ឆ្លើយ​តប​ការ​លើក​ឡើង​នេះ សម្រាប់​អ្នក​សេដ្ឋកិច្ច និង​អ្នក​ជំនាញ​កសិ​កម្មករ​យល់​ថា ឲ្យ​តែ​មាន​ឆន្ទៈ​បំពេញ​ការងារ​ក៏​អាច​លើក​កម្ពស់​វិស័យ​កសិកម្ម​កម្ពុជា​ឲ្យ​ទំនើប​ដូច​ប្រទេស​ក្បែរ​ខាង​បាន​ដែរ ដោយ​មិន​ចាំ​គិត​ដល់​ការ​បូក​បញ្ជូល​គ្នា​ឡើយ​។ ដូច្នេះ​គួរ​ឬ​មិន​គួរ​នៅ​ក្នុង​ការ​ច្របាច់​ក្រសួង​មួយ​ចំនួន​ដែល​មាន​តួនាទី​ទាក់​ទង​នឹង​កសិកម្ម​បញ្ជូល​គ្នា​ដែល​ទេ​? 

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ @Ministry of Agriculture
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ