អានតួអត្ថបទ
កម្ពុជា

ខៀវ សំផនថា ការ​ដាក់​ទោសរូប​លោក ប្រៀប​​ដូច​ផ្ដល់​អំណោយ​ដល់​វៀតណាម

ជន​ជាប់​ចោទ ខៀវ សំផន បាន​បញ្ជាក់​ថា ថ្នាក់​ដឹក​នាំ​ខ្មែរ​ក្រហម មិន​បាន​សម្លាប់​ប្រជាជន​ឯង​នោះ​ទេ​។ ការ​បញ្ជាក់​ដូច្នេះ​ត្រូវ​បាន​លោក ខៀវ សំផន ធ្វើ​ឡើង​នៅ​ក្នុង​សវនាការ​ធ្វើ​សេចក្ដី​សន្និដ្ឋាន​ផ្ទាល់​មាត់​បិទ​បញ្ចប់​កិច្ច​ពិភាក្សា​ដេញ​ដោល​លើ​សំណុំ​រឿង​០០២ វគ្គ​២ ថ្ងៃ​នេះ​។ លោក បាន​ចោទ​សួរ​ថា តើ​ការ​សម្លាប់​ប្រជាជន​ខ្លួន​ឯង​បាន​ផល​ប្រយោជន៍​អ្វី? ហើយ​ថា នេះ​ជា​ការ​ចោទ​ប្រកាន់​មួល​បង្កាច់​របស់​វៀតណាម ថា​ជា​អំពើ​ប្រល័យ​ពូជសាសន៍​ឯង​! អតីត​ប្រមុខ​រដ្ឋ​របប​កម្ពុជា​ប្រជាធិបតេយ្យ​រូប​នេះ​បាន​បន្ត​ថា វៀតណាម​នឹង​ទទួល​បាន​អំណោយ​មួយ ដែល​ពួក​គេ​មិន​បាន​រំពឹង​ទុក​ជា​មុន គឺ​ការ​ដាក់​ទោស​រូប​លោក​ពី​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ជន​ជាតិ​វៀតណាម ក្នុង​របប​ខ្មែរ​ក្រហម​ថែម​ទៀត​។ សូម​ស្ដាប់​សំឡេង​លោក ខៀវ សំផន៖

លោក ខៀវ សំផន នៅ​ក្នុង​សវនាការ​សាលា​ក្ដី​ខ្មែរ​ក្រហម​នា​ពេល​កន្លង​មក
លោក ខៀវ សំផន នៅ​ក្នុង​សវនាការ​សាលា​ក្ដី​ខ្មែរ​ក្រហម​នា​ពេល​កន្លង​មក RFI/Siv Channa
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ