អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក​ កឹម​ សុខា​ សង្ឃឹម​ថា ​កម្ពុជា​នឹង​ដើរ​ទៅ​រក​ផ្លូវ​ផ្សះ​ផ្សា​ជាតិ​និង​មាន​សេរី​ភាព​ពេញ​លេញ​ដល់​ខ្មែរ​គ្រប់​និន្នា​ការ​

ក្រោយ​ពី​បាន​ទទួល​ជួប​តំណាង​អង្គ​ទូត​ប្រចាំ​នៅ​កម្ពុជា ជា​បន្ត​បន្ទាប់​ពេញ​មួយ​សប្តាហ៍​មក​នេះ ​លោក កឹម សុខា ​បាន​សំដែង​សេច​ក្តី​រីក​រាយ ដោយ​អះអាង​ថា ប្រទេស​ដែល​ជា​មិត្ត​របស់​កម្ពុជា​តែង​ឈរ​ជា​មួយ​ប្រជា​ពលរដ្ឋ​ខ្មែរ​និង​លទ្ធិ​ប្រជា​ធិប​តេយ្យ​។ ​ជាមួយ​គ្នា​នោះ ប្រធាន​អតីត​គណ​បក្ស​សង្គ្រោះជាតិ​រូបនេះ​សង្ឃឹម​ថា តទៅ​ថ្ងៃ​មុខ​កម្ពុជា​នឹង​ដើរ​ទៅ​រក​ផ្លូវ​ផ្សះផ្សា​ជាតិ​ដែល​នាំ​មក​នូវ​ការ​អភិវឌ្ឍន៍​ យុត្តិធម៌​ និង​សេរីភាព​ពេញ​លេញ​ដល់​ខ្មែរ​គ្រប់​និន្នាកា និង​លើក​កម្ពស់​មុខ​មាត់​កម្ពុជា​នៅ​លើ​ឆាក​អន្តរ​ជាតិ​ផង​ដែរ​។​

លោក កឹម សុខា និង​ឯអគ្គរដ្ឋទូតអាមេរិក
លោក កឹម សុខា និង​ឯអគ្គរដ្ឋទូតអាមេរិក @Kem Sokha
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សប្តាហ៍​នេះ លោក កឹម សុខា បាន​ទទួល​ជួប​ពិភាក្សា​ជាមួយ​ឯក​អគ្គរាជ​ទូត​និង​រដ្ឋ​ទូត​តំណាង​ឲ្យប្រទេស​៧ រួម​មាន តំណាង​ស្ថានទូត​បារាំង និង​តាម​ពីក្រោយ​ដោយ​តំណាង​ស្ថាន​ទូត​អាមេរិក អាល្លឺម៉ង់ អូស្ត្រាលី ជប៉ុន អង់គ្លេស ស្វីស ព្រម​ទាំង​តំណាង​សហភាព​អឺរ៉ុប​។ ​លោក កឹម សុខា ​បាន​សំដែង​សេច​ក្តី​រីក​រាយ ដោយ​អះអាង​ថា ប្រទេស​ដែល​ជា​មិត្ត​របស់​កម្ពុជា​តែង​ឈរ​ជាមួយ​ប្រជាពល​រដ្ឋ​ខ្មែរ​និង​លទ្ធិ​ប្រជា​ធិប​តេយ្យ​។ ជា​មួយ​គ្នានោះ​ ប្រធាន​អតីត​គណ​បក្ស​សង្គ្រោះជាតិ​រូប​នេះ​សង្ឃឹម​ថា តទៅ​ថ្ងៃ​មុខ​កម្ពុជា​នឹង​ដើរ​ទៅ​រក​ផ្លូវ​ផ្សះ​ផ្សាជាតិ​ដែល​នាំ​មក​នូវ​ការ​អភិវឌ្ឍន៍ យុត្តិធម៌ និង​សេរីភាព​ពេញ​លេញ​ដល់​ខ្មែរ​គ្រប់​និន្នាកា និង​លើក​កម្ពស់​មុខ​មាត់​កម្ពុជា​នៅ​លើ​ឆាក​អន្តរ​ជាតិ​ផង​ដែរ​។​ ទាំង​នេះ​គឺ​ជា​ការ​គូស​បញ្ជាក់​នៅ​ក្នុង​សំណេរ​ដែល​បង្ហោះ​ផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​លោក កឹម សុខា កាល​ពី​ល្ងាច​ថ្ងៃ​ទី១៥​វិច្ឆិកា។

ការ​ដែល​ប្រធាន​អតីត​គណបក្ស​សង្គ្រោះជាតិ​រូប​នេះ អាច​ទទួល​ជួប​តំណាង​អង្គ​ទូត​សំខាន់ៗ​នៅ​កម្ពុជា​បាន​យ៉ាង​នេះ គឺ​ក្រោយ​ពី​ចៅ​ក្រម​តុលា​ការ​ក្រុង​ភ្នំពេញ ប្រកាស​បន្ថូរ​បន្ថយ​​លក្ខខណ្ឌ​មួយ​ចំនួន ដោយ​អនុញ្ញាត​ឲ្យ​ លោក កឹម សុខា អាច​ធ្វើ​ដំណើ​ទូទាំង​ប្រទេស​បាន តែ​ហាម​ចេញ​ក្រៅ​ប្រទេស និង​ហាម​ធ្វើ​នយោបាយ​។​តាម​គម្រោង​លោក កឹម សុខា អះអាងថា នឹង​ចុះ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ នៅតាម​មូលដ្ឋាន​ផងដែរ។

លោក កឹម សុខា ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅពាក់​កណ្តាល​យប់​ថ្ងៃទី​៣​កញ្ញា​ឆ្នាំ​២០១៧​ហើយ​បញ្ជួន​ទៅឃុំខ្លួន​ភ្លាមៗ ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង​មួយ​ឆ្នាំ បន្ទាប់​មក​បាន​ប្តូរ​ពី​ការ​ឃុំខ្លួន​ក្នុងពន្ធនាគារ​ដោយ​ឲ្យមករស់​នៅតែ​ក្នុងផ្ទះ​រយៈពេល​ជាង​មួយ​ឆ្នាំទៀត។ ​ នៅ​ថ្ងៃ​ទី​១៥​ខែ​វិច្ឆិកា​ ចៅ​ក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ប្រកាស​បិទ​​បញ្ចប់​​ការ​ស៊ើប​សួរ​លើ​សំណុំ​រឿង​លោក កឹម សុខា ហើយចាប់​ពីពេលនេះត​ទៅ។ ការ​បិទ​បញ្ចប់​ការ​ស៊ើបសួរ​នេះ បន្ទាប់ពី​ចៅ​ក្រម​បាន​បើក​ការ​ស៊ើបសួរ​ក្នុង​សំណុំ​រឿង​លោក កឹម សុខា ​​អស់​រយៈ​២ឆ្នាំរួច​មក​ហើយ ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ