បទយកការណ៍
«សុវត្ថិភាពក្មេងស្រី ត្រូវបានទទូចឲ្យយកចិត្តទុកដាក់ ក្រោយករណីរំលោភកើតឡើងបន្តបន្ទាប់»
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:១៥
ប៉ុន្មានថ្ងៃនេះ គេសង្កេតឃើញអ្នកប្រើប្រាស់បណ្ដាញសង្គមជំរុញឲ្យមានការស្វែងរកយុត្តិធម៌ជូនកុមារីរងគ្រោះ២នាក់ រស់នៅខេត្តកំពង់ឆ្នាំង ដែលត្រូវបានសម្លាប់នៅក្នុងករណីរំលោភសេពសន្ថវៈ ។ យុត្តិធម៌ដែលអ្នកប្រើប្រាស់បណ្ដាញសង្គមចង់បាននោះគឺ ទោសប្រហារជីវិត ជំនួសឲ្យទោសជាប់គុកមួយជីវិត។ ប៉ុន្តែទោសប្រហារជីវិតមិនមានចែងក្នុងច្បាប់របស់កម្ពុជាឡើយ។ យ៉ាងណាក៏ដោយ សម្រាប់មតិយល់ឃើញនៅខាងក្រៅវិញថា ការបន្ថែមស្ថានទម្ងន់ទោសដល់ជនរំលោភសេពសន្ថវៈក៏ល្អដែរ ប៉ុន្តែអ្វីដែលសំខាន់នោះគឺ ការពារសុវត្ថិភាពកូនស្រីដោយយកចិត្តទុកដាក់ពីសំណាក់ឪពុក ម្ដាយ តែម្ដង។