rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា កម្មករ សេដ្ឋកិច្ច ប្រព័ន្ធអនុគ្រោះពន្ធ EBA

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

​GMAC ​ព្រមាន​ជា​ថ្មី​ថា​ កម្មករ​ ៧៥ម៉ឺននាក់ ​នឹង​រង​គ្រោះ ​បើ EU ​ដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ EBA ពី​កម្ពុជា​

media
កម្មកររោងចក្រកាត់ដេរ (រូបឯកសារ) @REUTERS

ជាថ្មីម្តងទៀត សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ ហៅ​កាត់​ថា ​GMAC​ នៅថ្ងៃចន្ទនេះ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ដោយព្រមាន​ថា ​បើសហភាពអឺរ៉ុប​ផ្អាក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA)នៅពេលខាងមុខនេះ នឹង​ធ្វើ​ឲ្យ​រងគ្រោះ​ដល់​កម្មករ​៧៥​ម៉ឺន​នាក់ និង​ប៉ះពាល់ដល់គ្រួសារ​របស់​ពួក​គេ​៣​លាន​នាក់​ទៀត។ ការចេញសេចក្តី​ថ្លែងការណ៍​​នេះ ធ្វើ​ឡើង​ចំពេលដែល​អ្នក​ច្បាប់​របស់​សហភាព​អឺរ៉ុប​ ត្រូវ​បញ្ចប់​នីតិវិធី​រយៈពេល​៦​ខែក្នុង​ការ​ឃ្លាំមើលរបស់ខ្លួននៅថ្ងៃទី១២សីហានេះ ដើម្បីសម្រេចថា ​ឈប់អនុគ្រោះពន្ធ(EBA)ឲ្យ​កម្ពុជាឬយ៉ាងណា​។ 


ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនជាភាសាអង់គ្លេសចំនួន២ទំព័រនៅថ្ងៃទី១២សីហា សមាគម​រោងចក្រ​កាត់​ដេរ​ហៅកាត់ថា GMAC បានគូសបញ្ជាក់​​ថា GMAC បាន​ដាក់​ជូន​នូវ​ភស្តុតាង​គាំទ្រ​ ដើម្បី​ឆ្លើយ​តប​ជា​វិជ្ជមាន​ទៅ​លើ​ក្ដី​បារម្ភ​របស់​ EU និង​បញ្ជាក់​អំពី​ការ​រីក​ចម្រើន ​និង​ការ​គោរព​តាម​បទដ្ឋាន​របស់​អង្គការពលកម្មអន្តរជាតិ(ILO)។ ភស្តុតាងទាំងនេះ ដែល​បើតាមGMAC គឺគួរ​តែ​ត្រូវ​បានបន្ត​ផ្ដល់ភាព​អនុគ្រោះពន្ធEBA ​ដល់កម្ពុជាក្នុង​ការ​នាំចេញទំនិញដោយមិនបង់ពន្ធទៅអឺរ៉ុបបន្តទៀត។ ប៉ុន្តែជាមួយគ្នានោះ GMAC បានព្រមានថា បើសហភាពអឺរ៉ុប​ផ្អាក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA)នៅពេលខាងមុខនេះ នឹង​ធ្វើ​ឲ្យ​រងគ្រោះ​ដល់​កម្មករ​៧៥​ម៉ឺន​នាក់ និង​ប៉ះពាល់ដល់គ្រួសារ​របស់​ពួក​គេ​៣​លាន​នាក់​ទៀត។

ការចេញសេចក្តី​ថ្លែងការណ៍​​នេះ ធ្វើ​ឡើង​ចំពេលដែល​អ្នក​ច្បាប់​របស់​សហភាព​អឺរ៉ុប​ ត្រូវ​បញ្ចប់​នីតិវិធី​រយៈពេល​៦​ខែក្នុង​ការ​ឃ្លាំមើលរបស់ខ្លួននៅថ្ងៃទី១២សីហានេះ ដើម្បីសម្រេចថា ​ឈប់អនុគ្រោះពន្ធ(EBA)ឲ្យ​កម្ពុជាបន្តទៀតឬយ៉ាងណា​។

សូមបញ្ជាក់ថា ការដែល​សហភាព​អឺរ៉ុប​ព្រមានដកហូត​ប្រព័ន្ធ​អនុគ្រោះពន្ធ​EBAពីកម្ពុជានោះ គឺដោយ​សារតែ​សហភាពអឺរ៉ុបអះអាងថា រដ្ឋាភិបាលកម្ពុជាដើរថយក្រោយ​ក្នុង​ការគោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ជាពិសេសគឺការបោះឆ្នោត ​ដែលគ្មានគណបក្សប្រឆាំងធំចូលរួមកាលពីឆ្នាំ២០១៨។

បណ្តុំប្រទេសប្រជាធិបតេយ្យចំនួន២៨ប្រទេសនៅ​អឺរ៉ុបនេះ ​បាន​បញ្ជូន​គណៈ​ប្រតិភូ​របស់ខ្លួនយ៉ាង​តិច​ចំនួន​ពីរ​លើក​មកហើយ មក​ទស្សន​កិច្ច​នៅ​​កម្ពុជា​ចាប់​តាំង​ពី​ខែមីនា​ឆ្នាំ២០១៩​ ដើម្បី​ប្រមូល​ព័ត៌មាន ​និង​ស្វែង​រក​ការ​ពិត ពី​បញ្ហា​សិទ្ធិ​មនុស្ស និង​សិទ្ធិ​នយោបាយ​នៅ​​កម្ពុជា មុន​នឹង​សម្រេច​ព្យូEBA​។

ជាមួយគ្នានោះ សហភាព​អឺរ៉ុប​ តែងតែផ្តល់ឱកាសឲ្យរដ្ឋាភិបាលកម្ពុជា​កែ​លម្អ​បញ្ហាសិទ្ធិមនុស្ស និង​ស្តាលទ្ធិប្រជាធិបតេយ្យឡើងវិញ​ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ឆ្លើយតប​ថា កម្ពុជាមិនអាចយកអធិបតេយ្យភាពទៅប្តូរនឹងជំនួយបរទេសបានឡើយ៕