អានតួអត្ថបទ
កម្ពុជា-ច្បាប់

រដ្ឋមន្ត្រី​ក្រសួងមហា​ផ្ទៃ បង្ហើប​ពី​គម្រោង​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​ព្រៃឈើ

ដើម្បី​ទប់​ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើដែល​នៅ​តែ​បន្ត​កើត​មាន​នៅ​កម្ពុជា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បានបង្ហើ​បពី​គម្រោង​ធ្វើ​​វិសោនកម្ម​ច្បាប់​ស្តី​ពី​ព្រៃឈើ។ មុន​ឈាន​​ដល់​ការ​ធ្វើ​វិសោធកម្ម​ច្បាប់​ស្ដី​ពី​ព្រៃ​ឈើ​នេះ លោក ស ខេង គ្រោង​នឹង​ជួបជាមួយ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​និងរដ្ឋ​មន្ដ្រី​ក្រសួង​កសិកម្ម នៅ​ក្រោយ​ពិធី​បុណ្យ​អុំ​ទូក ដើម្បី​ធ្វើ​ការ​សិក្សា​លើ​ច្បាប់​ស្ដី​ពី​ព្រៃ​ឈើ​នេះ​សិន។ សង្គម​ស៊ីវិល​ធ្វើការផ្នែកព្រៃឈើ បាន​សម្ដែង​ការ​ស្វាគមន៍​ចំពោះ​គម្រោង​នៃ​ការ​ធ្វើ​វិសោធនកម្មនេះ តែ​ពួក​គេ​គ្មាន​ទំនុកចិត្ត​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​មាន​ប្រសិទ្ធ​ភាព​ឡើយ ប្រសិន​បើ​គ្មាន​ការអនុវត្ត​តឹង​រ៉ឹង​។

រូបថតៈការ​កាប់​បំផ្លាញ​ព្រៃឡង់
រូបថតៈការ​កាប់​បំផ្លាញ​ព្រៃឡង់ @សហការី
ផ្សាយពាណិជ្ជកម្ម

លោក សេង សុខហេង អ្នក​សម្រប​សម្រួល​លេខាធិការដ្ឋាន​បណ្ដាញ​សហគមន៍​ព្រៃឡង់​កត់សម្គាល់​ថា ច្បាប់​ព្រៃ​ឈើ​ដែល​មាន​ស្រាប់ ភាគី​ពាក់ព័ន្ធ​អនុវត្ត​មិន​ទាន់​មានប្រសិទ្ធ​ភាព​នៅ​ឡើយ​ទេ។ ចុះ​ទម្រាំ​គម្រោង​ធ្វើ​វិសោធនកម្ម​ទៅ​លើ​ចំណុច​មួយ​ចំនួននៅ​ក្នុង​ច្បាប់​ស្ដី​ពី​ព្រៃ​ឈើ ជាពិសេស​គឺ​ការ​ផ្ដល់​សិទ្ធិ​អំណាច​ទៅ​ឲ្យ​អាជ្ញាធរ​ទៀតប្រសិទ្ធ​ភាព​ក្នុង​ការ​បង្ក្រាប​អ្នក​កាប់​ឈើ​រឹត​តែ​ស្មុគ​ស្មាញ។ មែនទែន​ទៅ សហគមន៍​ទៅវិញ​ទេ ដែល​ជា​អ្នក​មាន​ស្នាដៃ​ក្នុង​ការ​ទប់​ស្កាត់​ការ​កាប់​ឈើ​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់នោះ។ តែ​ផ្ទុយ​ទៅ​វិញ សកម្មភាព​របស់​សហគមន៍​បែរ​ជា​រង​ការ​គំរាម​កំហែង​។ នេះ​បើ​តាម លោក សេង សុខហេង។

អ្នក​សម្រប​សម្រួល​លេខាធិការដ្ឋាន​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​រូប​នេះ បាន​ជំរុញ​ឲ្យ​ក្រសួង​​ពាក់ព័ន្ធ​គ្រោង​ធ្វើ​វិសោធន​កម្ម​ច្បាប់​ព្រៃ​ឈើ គួរ​តែ​បន្ថែម​សិទ្ធិ​អំណាច​របស់​ពលរដ្ឋ​​រស់​នៅ​ក្នុង​សហគមន៍​នៅ​មូលដ្ឋាន​វិញ​ជា​រឿង​ល្អ។ នេះ​ក៏​ដោយសារ​តែ​សហគមន៍​បាន​ចំណាយ​ទាំង​កម្លាំង​កាយ ពេលវេលា និងលុយកាក់ផ្ទាល់ខ្លួន។ នេះ​បើ​តាម​ការបញ្ជាក់​របស់ លោក សេង សុខហេង។

លោក​សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​បាន​ស្វាគមន៍ចំពោះ​គម្រោង​ធ្វើ​វិសោធកម្ម​ច្បាប់​ស្ដីពី​ព្រៃឈើ​នេះ។ ស្វាគមន៍​ព្រោះ​លោក​មើល​ឃើញថា ចាប់​តាំង​ពី​មាន​ច្បាប់​ស្ដី​ពី​ព្រៃឈើ​និង​រដ្ឋបាលព្រៃឈើ​មក​គឺ​ការ​កាប់​ឈើ​មិន​បានថយ​ចុះ​ឡើយ​ពោល​គឺ​បន្ត​កើត​មាន​មក​ដល់​បច្ចុប្បន្ន។ ប៉ុន្តែ​យ៉ាងណាក៏ដោយ សម្រាប់លោក សន ជ័យ ច្រក​ដើម្បី​ដោះស្រាយ​បញ្ហា​គឺ​មាន​តែ​ផ្ដល់​សិទ្ធិ​ស្រប​ច្បាប់​ដល់​សហគមន៍​រស់​នៅ​មូល​ដ្ឋាន​រួម​ចំណែក​ទប់​ស្កាត់​ការ​កាប់​ឈើ។

សូមបញ្ជាក់ថា ច្បាប់​ស្ដី​ពី​ព្រៃឈើ​ត្រូវ​បាន​អនុម័ត​នៅ​ឆ្នាំ​២០០៣។ ច្បាប់​នេះ​គឺ​ធានា​នូវ​ការ​​គ្រប់​គ្រង​ព្រៃ​ឈើ រួមទាំង​ការ​អភិរក្ស​ជីវៈ​ចម្រុះ​នៅ​កម្ពុជា៕

 

 

 

 

 

 

​​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ