rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា បារាំង បរិស្ថាន

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ក្រសួង​បរិស្ថាន ប្រកាស​ផ្ដល់​កូន​ឈើ​ដល់​បណ្ដា​ស្ថាន​ទូត​នានា

media
រូបភាព៖ការជួបជុំគ្នាក្រោយការដាំឈើបានបិទបញ្ចប់ @ Nhek Sreyleak

រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ឯកអគ្គរដ្ឋទូត​បារាំង​នៅ​ថ្ងៃ​អង្គារ​នេះ បាន​អញ្ជើញ​ដាំ​ដើម​ឈើ​ជា​និ​មិត្ត​រូប​ចំនួន​ពីរ​ដើម​នៅ​ឧទ្យាន​របស់​ស្ថានទូត​បារាំង។ ​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បាន​និយាយ​ថា ដើម​ឈើ​ដែល​ផ្ដល់​ជូន​ស្ថាន​ទូត​បារាំង​នៅ​ពេល​នេះ គឺជា​ប្រភេទ​ដើម​ឈើ​កម្រ​ជិត​ផុត​ពូជ​យកមក​ពី​ខេត្តមណ្ឌល​គិរី​ឈ្មោះ​ថា ឆាំឆាំ។ កន្លង​មក​ក្រសួង​បរិស្ថា​ន​បាន​ផ្ដល់​ដើម​ឈើ​ជាង​១០០ដើម​ដល់​ស្ថាន​ទូតបារាំង។ ហើយ​បច្ចុប្បន្ន​ដើម​ឈើ​នៅ​ក្នុង​ស្ថានទូតបារាំង​មាន​ចំនួន​២០០​ដើមនិង​ជិត​១០០​ប្រភេទ។ បន្ថែម​លើ​នេះ​ អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​ប្រកាស​ស្វាគមន៍​ក្នុង​ការ​ផ្ដល់កូន​ឈើ​ទៅ​ដល់​បណ្ដា​ទូត​ផ្សេង​ទៀត​ដែរ។