បទយកការណ៍
ចេញពីពន្ធនាគារ៖សកម្មជនអតីតបក្សសង្គ្រោះជាតិផ្ញើសារដល់យុវជនដក់ខ្លួនចេញពីអំពើអបាយមុខ ដើម្បីកុំឲ្យស្ដាយក្រោយ!
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:១៨
«ជីវិតក្នុងពន្ធនាគារ១ថ្ងៃស្មើនឹង១ឆ្នាំ» នេះគឺជារៀបរាប់របស់ សកម្មជននៃអតីតគណបក្សសង្គ្រោះជាតិម្នាក់ ក្នុងចំណោម១៤នាក់ ដែលទើបតែចេញពីពន្ធនាគារកាលពីថ្មីនេះឈ្មោះ អាន បឋម។ ដោយសារតែជីវិត នៅក្នុងពន្ធនាគារ មិនស្រួលដូចជីវិតរស់នៅខាងក្រៅនេះហើយ ទើបលោក អាន បឋម បានផ្ញើសារដល់យុវជនមួយចំនួនដែលកំពុងលង់ខ្លួននឹងអំពើអបាយមុខ ប្រញាប់ដកខ្លួនថយ កុំឲ្យស្ដាយក្រោយ។ ហើយយុវជនគួរងាកមកធ្វើអំពើល្អវិញ។