របាយការណ៍សិទ្ធិមនុស្សលើកទី៥របស់លោកស្រី រ៉ូណា ស្មីត មានទំងន់ឬខ្សោយជាងមុន?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:៥៩
បន្ទាប់ពីបំពេញទស្សនកិច្ចអស់រយៈពេលជាង១សប្តាហ៍ នៅប្រទេសកម្ពុជា លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស នៅកម្ពុជា បានបញ្ចប់របាយការណ៍របស់ខ្លួនហើយនៅថ្ងៃពុធម្សិលមិញ។ នៅក្នុងអំឡុងបំពេញការងារនៅកម្ពុជា លោកស្រី ស្មីត បានជួបមនុស្សសំខាន់ៗជាច្រើន ក្នុងនោះមានមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ជួបជាមួយក្រុមអង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធដទៃទៀត។ ស្ថានភាពសិទ្ធិមនុស្ស និងស្ថានការណ៍នយោបាយចុងក្រោយនៅប្រទេសកម្ពុជា សិទ្ធិសេរីភាពបុគ្គល ក្នុងការសម្តែងមតិ កិច្ចការបោះឆ្នោត និងប្រធានបទផ្សេងៗទៀតគឺជាប្រធានរឿងដែលត្រូវបានលើកឡើងនៅក្នុងរបាយការណ៍របស់លោកស្រីរ៉ូណា ស្មីត។