អានតួអត្ថបទ
បទសម្ភាស

លោក ចាន់ យុត្ថា៖ កម្ពុជា​មាន​ទឹក​បម្រុង​គ្រប់​គ្រាន់​សម្រាប់​រដូវ​ប្រាំង​ខាង​មុខ!

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្ដរជាតិ​នា​រាត្រី​នេះ គឺ​លោក ចាន់ យុត្ថា រដ្ឋ​លេខា​ធិការ និង​ជា​អ្នក​នាំពាក្យ​នៃ​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​។ ឆ្លើយ​នឹង​សំណួរ​របស់​វិទ្យុ​បារាំង​អន្ដរជាតិ RFI លោក ចាន់ យុត្ថា បាន​ពន្យល់​ពី​ស្ថានភាព​រាំង​ស្ងួត​នៅ​កម្ពុជា ​ចាប់​ពី​ពេល​នេះ រហូត​ដល់​ដើម​ឆ្នាំ​២០២០​​។ ភាព​រាំង​ស្ងួត​នេះ អាច​បង្ក​ផល​ប៉ះពាល់​ខ្លះ​ដល់​ការ​បង្ក​បង្កើន​ផល​របស់​ប្រជាពលរដ្ឋ ប៉ុន្តែ​លោក ចាន់ យុត្ថា បាន​អះអាង​ថា ក្រសួង​ធនធាន​ទឹក ​មាន​បរិមាណ​ទឹក​បម្រុង​គ្រប់​គ្រាន់​ សម្រាប់​ផ្គត់ផ្គង់​ដល់​ការ​ធ្វើ​ស្រែ​ប្រាំង​របស់​ប្រជាពលរដ្ឋ​បាន​ពី​៤៥ទៅ​៥០​​ម៉ឺន​ហិចតា ហើយ​ថែម​ទាំង​អាច​មាន​ទឹក​សេស​សល់​សម្រាប់​បម្រើ​ដល់​ការ​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​ទៀត​ផង​។

លោក ចាន់ យុត្ថា អ្នកនាំពាក្យ​ក្រសួងធនធានទឹក
លោក ចាន់ យុត្ថា អ្នកនាំពាក្យ​ក្រសួងធនធានទឹក @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ