អានតួអត្ថបទ
ថៃ-កម្ពុជា

លោក​ប្រាយុទ្ធ​មិន​អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី ឆ្លង​ចូល​កម្ពុជា​តាម​ទឹក​ដី​​ថៃទេ!

ប្រមុខ​រដ្ឋាភិបាល​ថៃ លោក​នាយករដ្ឋ​មន្ដ្រី ប្រាយុទ្ធ ចាន់អូឆា បាន​ប្រកាស​ជា​ឱឡារិក នៅ​ថ្ងៃ​ពុធ​ទី​០៦​វិច្ឆិកា​នេះ​ថា លោក​មិន​អនុញ្ញាត​ឲ្យ លោក សម រង្ស៊ី ឆ្លង​ចូល​មក​កម្ពុជា​តាម​ទឹក​ដី​ថៃ​ឡើយ​។ ការ​អះអាង​របស់​ប្រមុខ​រដ្ឋាភិបាល​ថៃ​ដូច្នេះ ធ្វើ​ឡើង​ភ្លាម​ៗ​បន្ទាប់​ពី​លោក សម រង្ស៊ី បាន​បង្ហាញ​ពី​បំណង​ឆ្លង​ចូល​ទឹក​ដី​កម្ពុជា​តាម​រយៈ​ប្រទេស​ថៃ នៅ​ថ្ងៃ​ទី​០៩​ខែ​វិច្ឆិកា​ខាង​មុខ​។ តាម​រយៈ​ស្មារតី​អាស៊ាន ប្រមុខ​រដ្ឋាភិបាល​ថៃ បាន​គូស​បញ្ជាក់​ថា ថៃ​នឹង​មិន​ជ្រែត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ដទៃ​ឡើយ​។ និង​ថា ប្រទេស​ថៃ ក៏​នឹង​មិន​អនុញ្ញាត​ឲ្យ​ជន​ប្រឆាំង​រដ្ឋាភិបាល​ម្នាក់​ណា យក​ប្រទេស​ថៃ​ជា​ឈ្នាន់​ដើម្បី​ធ្វើ​សកម្មភាព​​ដែរ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត Bangkok Post នា​ថ្ងៃ​ពុធ​នេះ​៕

Le Premier ministre thaïlandais Prayuth Chan-ocha, ancien commandant en chef de l'Armée royale thaïlandaise, le 10 mai 2016 à Bangkok.
Le Premier ministre thaïlandais Prayuth Chan-ocha, ancien commandant en chef de l'Armée royale thaïlandaise, le 10 mai 2016 à Bangkok. REUTERS/Athit Perawongmetha
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ