
លោកអេង ឆៃអ៊ាង៖ ការវាយប្រហារគ្នាតាមបណ្តាញសង្គមនៃអតីតបក្សប្រឆាំង មិនអាចយកជាផ្លូវការបានទេ
ភ្ញៀវប្រចំាថ្ងៃរបស់វិទ្យុបារំាងអន្តរជាតិនៅថ្ងៃអង្គារ ទី២៩ តុលានេះ គឺលោកសម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ និងជាប្រធានចលនាសង្រ្គោះជាតិ។ ឆ្លើយនឹងសំណួររបស់គួច គន្ធារ៉ា លោកសម រង្ស៊ីបានបញ្ជាក់ជាថ្មីពីមាតុភូមិនិវត្តន៍ចូលកម្ពុជានៅថ្ងៃទី៩ វិច្ឆិកាខាងមុខ។ តែកម្មវិធីលំអិតទាក់ទងនឹងមាតុភូមិនិវត្តន៍នេះត្រូវបានលោកសម រង្ស៊ីអះអាងថា លោកនឹងប្រាប់នៅថ្ងៃទី៦ វិច្ឆិកា។ តាមលោកសម រង្ស៊ី ថ្ងៃ៩ វិច្ឆិកា ឆ្នាំ ២០១៩ ជាថ្ងៃរំដោះកម្ពុជាពីអំណាចលោកហ៊ុន សែន និងពីអាណានិគមនិយមចិន។