អានតួអត្ថបទ
បទយកការណ៍

ចៅហ្វាយក្រុង​រង​Villepinteអំពាវនាវ​ឲ្យ​ប្រជាជន​ខ្មែរ​ចូលរួម​ធ្វើ​នយោបាយ​នៅ​ស្រុកបារាំង

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃ​អាទិត្យ​ទី ២៦ ឧសភា ប្រជាជន​នៅក្នុង​សហភាពអឺរ៉ុប​ត្រូវ​ទៅ​បោះឆ្នោត​ជ្រើសរើស អ្នកតំណាង​របស់ខ្លួន នៅក្នុង​សភា​អឺរ៉ុប។ នៅ​ប្រទេស​បារាំង ក៏​ដូចជា​ជា​ប្រជាជន​ម្ចាស់ផ្ទះ ប្រជាជន​បារាំង ដើមកំណើត​អាស៊ី ដែលនៅក្នុង​នោះ​មាន​ខ្មែរ​ផងដែរ មិនសូវ​ជា​ចាប់អារម្មណ៍​នឹង​ការបោះឆ្នោត​សភាអឺរ៉ុប​ណាស់ណា​ទេ។ សម្រាប់​ការបោះឆ្នោត​លើកនេះ ចៅហ្វាយ​រងក្រុង​វីលប៉ាំង Villepinte លោក​ឃុន តូណា​ដែល​មានដើមកំណើត​ខ្មែរ​លើកទឹកចិត្ត ជំរុញ​ឲ្យ​ប្រជាជន​ខ្មែរ​ទៅបោះឆ្នោត និង​ចូលរួម​កាន់តែ​ខ្លាំង​ក្នុង​នយោបាយ​បារាំង បើសិន​ពួកគេ​ចង់​ឲ្យ​ថ្នាក់ដឹកនាំ​អឺរ៉ុប និង​ថ្នាក់ដឹកនាំ​ប្រទេស​ដែល​ពួកគេរស់នៅ ដោះស្រាយ​បញ្ហា​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគេ។ យើង​ស្តាប់​លោក​ឃុន តូណា​ដែល​ឈាង បុប្ផា បាន​ជួបសម្ភាសន៍ នៅ​សប្តាហ៍នេះ នៅទីក្រុង​ប៉ារីស។

លោក ឃុល តុន តូណា ចៅហ្វាយក្រុង​រង ក្រុង​Villepinte
លោក ឃុល តុន តូណា ចៅហ្វាយក្រុង​រង ក្រុង​Villepinte ©Khul Ton Tona
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ