អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

ជំងឺមហារីក និងការព្យាបាល​ដោយ​ថ្នាំគីមី

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃទី ៤ កុម្ភៈ ជាទិវា​ពិភពលោក​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺមហារីក។ បច្ចុប្បន្ន​នេះ ជំងឺ​មហារីក​ គឺ​ជា​មូលហេតុ​ទី​មួយ​នៃ​មរណភាព​​របស់​មនុស្ស​ជាតិ លើ​ភព​ផែនដី។ ជា​ជំងឺ​ដ៏​គួ​រ​ឱ្យ​ខ្លាច​រអា ជាឃាតករ​សម្លាប់​មនុស្ស​ គ្មាន​អាសូរ។ ប៉ុន្តែ​ជំងឺ​មហារីក អាច​ព្យាបាល​បាន និង​អាច​ព្យាបាល​ជា ប្រសិន​បើ​អ្នក​ជំងឺ​មកវិភាគ​រក​ជំងឺ​បាន​ទាន់​ពេល​វេលា។ ការព្យាបាល​អាច​មាន​ច្រើន​យ៉ាង​ច្រើន មាន​ជាអាទិ៍​ការ​ព្យាបាល​ជំងឺ​មហារីក​ដោយ​ ថ្នាំ​គីមី។

កោសិកា​មហារីក
កោសិកា​មហារីក Juan Gaertner/Shutterstock.com
ផ្សាយពាណិជ្ជកម្ម

អង្គការសហប្រជាជាតិ​បាន​គិត​ស្មាន​ថា ជំងឺមហារីកទំនង​ជា​បាន​​​សម្លាប់​ជីវិត​មនុស្ស​អស់​៨៤​លាន​នាក់ នៅ​រវាង​ពី​ឆ្នាំ​ ២០០៥-២០១៥។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​អង្គការ​បាន​ប្រើ​មធ្យោបាយ​ធំ ដើម្បី​ធ្វើ​យ៉ាង​ណា​កាត់​បន្ថយ​ជំងឺ​មហារីក​នៅ​លើ​ពិភពលោក។

ប៉ុន្តែ​គ្មាន​ទេ​សមភាព​ ! បណ្តាប្រទេស​នៅ​ប៉ែក​ខាង​ជើង ឬ​ក្រុម​​​​ប្រទេស​ជឿនលឿន មធ្យោបាយ​វិភាគវែក​រក​ជំងឺ​មហារីក​ និងការ​​ព្យាបាល ​មាន​កំរិត​ខ្ពស់ ឯ​បណ្តា​ក្រុមប្រទេស​ក្រីក្រ​វិញ​ ពុំ​សូវ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ទេ។

ដោយ​ជាក់​ស្តែងទៅ តាំង​ពី​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​មក​នេះ វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​មាន​មធ្យោបាយ​ច្រើន​ក្នុង​ការ​ព្យាបាល​ជំងឺ​មហារីក​។ ក្នុង​ចំណោម​នោះ គឺ​ការ​ព្យាបាល​ដោយ​ថ្នាំ​គីមី ដែល​ហៅជា​ភាសា​បារាំង​ថា ។ ជា​ការព្យាបាល​ដ៏​ចាំបាច់ ប្រឆាំង​នឹង​មេរោគ​មហារីក ប៉ុន្តែ​ជា​វិធី​ព្យាបាល​ដែល​អ្នក​ជំងឺ​ខ្លាច​រអារ​បំផុត។

ការព្យាបាល​ដោយ​ថ្នាំ​គីមី​ប្រឆាំង​នឹងជំងឺ​មហារីក អាច​ជា​វិធី​ព្យាបាល​ទោល ឬ​បន្ថែម​អម​ដោយ​វិធី​ព្យាបាល​ផ្សេង​ទៀត ដូច​ជា​មុន​ការ​វះកាត់ ដើម្បី​បង្រួម​ដុំ​សាច់​មហារីក ឬ​ក្រោយ​ពី​ការ​ព្យាបាល​ដោយ​វិទ្យុ​សកម្ម​ ជា​ដើម​។ល។

ព្យាបាល​ដោយ​គីមី គឺ​ជា​ការ​ប្រើ​ថ្នាំ​ចាក់​ ឬ​ថ្នាំ​លេប ដែល​សំដៅ​ទៅ​កម្ចាត់​កោសិការ​មហារីក​ ឬ​កំរិត​កោសិកា​មហារីក​កុំ​ឱ្យ​រីក​ឆ្លង​រាលដាល​ទៅ​លើ​កោសិកា ឬ​សរីរាង្គ​ផ្សេង​ទៀត។ ប៉ុន្តែ​ថ្នាំ​ប្រភេទ​នេះ មាន​​អំណាច​ខ្លាំង អាច​វាយប្រហារ​លើ​កោសិកា​គ្មាន​ជំងឺ និង​អាច​ផ្តល់​ផលវិបាក​ គួរ​ឱ្យ​ខ្លាច ដូច​ជា ជ្រុះ​សក់ ក្អួត​ ចង្អោរ ឈឺក្បាល នឿយហត់​ខ្លាំង រលាក​រលាត់​ស្បែក ...

ប៉ុន្តែដោយសារ​ភាព​​រីក​ចម្រើន​ច្រើន វេជ្ជសាស្ត្រ​ក៏​អាច​ជួយ​សម្រួល​ស្ថានភាព​ប្រចាំ​ថ្ងៃ​របស់​អ្នក​ជំងឺ​បាន​ច្រើន​ដែរ។

អន្តរាគមន៍​ដោយ​​លោក​សាស្ត្រាចារ្យ អៀវ សុខា ប្រធាន​ផ្នែក​ជំងឺ​មហារីក​នៅមន្ទីរពេទ្យ​កាល់ម៉ែត្រ​ក្រុង​ភ្នំពេញ។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ