ព្រះអង្គម្ចាស់ស៊ីសុវត្ថិ តេសសូ៖ របាំព្រះរាជទ្រព្យ មានការវិវត្ត មិនមែននៅនឹងទេ!
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១៥:១៦
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិនារាត្រីនេះ គឺ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ តេសសូ និងអ្នកគ្រូ វ័ន សាវ៉ៃ អំពីការសម្ដែងរបាំព្រះរាជទ្រព្យបង្កើតថ្មីរឿង នាងវឌ្ឍនាទេវី។ ជាការសម្ដែងដែលរៀបចំធ្វើនៅសាលមហោស្រពចតុមុខ ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី១៩មករា ចុងសប្ដាហ៍ក្រោយនេះ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្ដរជាតិ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ តេសសូ និងអ្នកគ្រូ វ័ន សាវ៉ៃ បានពន្យល់ពីឫសគល់នៃរបាំព្រះរាជទ្រព្យ ដោយបានអះអាងថា របាំព្រះរាជទ្រព្យ ថ្វីត្បិតតែជារបាំបុរាណ ប៉ុន្តែរបាំជាទីសក្ការៈនិងជាទស្សនីយភាពនេះ មិនមែននៅនឹងមួយកន្លែង ឥតការវិវត្តនោះទេ។