អានតួអត្ថបទ
កម្ពុជា

រដ្ឋាភិបាល​លោកហ៊ុន សែន ត្រៀម​ថវិកា​​ឧបត្ថម្ភ​ស្ដ្រី​ក្រីក្រ​ពេល​មាន​ផ្ទៃ​ពោះ ចាប់​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០១៩​តទៅ

ចាប់​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០១៩​ត​ទៅ រដ្ឋាភិបាល​លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន នឹង​ឧបត្ថម្ភ​ថវិកា​ចំនួន​៧៦​ម៉ឺន​រៀល ដល់​ស្ដ្រី​ក្រីក្រ ចាប់​តាំង​ពី​ពេល​មាន​ផ្ទៃ​ពោះ រហូត​ដល់​ពេល​សម្រាល​កូន​រួច​។ គោល​នយោបាយ​ថ្មី​លើ​វិស័យ​សង្គមដូច្នេះ ត្រូវ​បាន​លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន ​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ក្នុង​​ឱកាស​លោក​អញ្ជើញ​ជា​អធិបតី​នៅ​ក្នុង​ខួប​លើក​ទី​១១ នៃ​ទិវា​អតីត​យុទ្ធជន​កម្ពុជា នា​សាល​មហោស្រព​កោះ​ពេជ្រ​។ បើ​តាម​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ការ​ឧបត្ថម្ភ​ថវិកា​នេះ នឹង​បែង​ចែក​ជា​៣​ដំណាក់​កាល៖ ទី​១ ពេល​មាន​ផ្ទៃ​ពោះ ឧបត្ថម្ភ​៤​ម៉ឺន​រៀល​ម្ដង ចំនួន​៤​ដង។ ទី​២ ពេល​សម្រាល​កូន ឧបត្ថម្ភ​២០​ម៉ឺន​រៀល​។ និង​ទី​៣ ពេល​សម្រាល​កូន​រួច​រហូត​ដល់​កូន​មាន​អាយុ​២​ឆ្នាំ ឧបត្ថម្ភ​៤​ម៉ឺន​រៀល​ម្ដង ចំនួន​១០​ដង​។

លោក ហ៊ុន សែន នាយករដ្ឋ​មន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា
លោក ហ៊ុន សែន នាយករដ្ឋ​មន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា @PM Hun Sen's Facebook Page
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ