rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ខ្មែរនៅបារាំង សិល្បៈ វប្បធម៌ អក្សរសិល្ប៍ខ្មែរ ភាពយន្ត បារាំង រដូវសិល្បៈកម្ពុជានៅបារាំង

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

មហោស្រព​រដូវ​សិល្បៈ​កម្ពុជា​បិទបញ្ចប់​ដោយ​ជោគជ័យ នៅ​ប្រទេស​បារាំង

media
លោក​ហ្សង់ បាទីស្តិ៍ ភូ អ្នកគ្រប់គ្រង​ផ្នែក​សិល្បៈ​របស់​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ ជាមួយ​អ្នកចម្រៀង​ សូ សាវឿន (រូបកណ្តាល) និង​DJ អូ រ៉ូ នៅថ្ងៃ​បិទបញ្ចប់​មហោស្រព​នៅទីក្រុង​ឡូញ ប្រទេស​បារាំង ថ្ងៃទី ២៧ ឧសភា ២០១៨ ©Chheang Bopha

មហោស្រពសិល្បៈ​កម្ពុជា ដែល​មាន​រយៈពេល​ជិត ១ខែ នៅ​ប្រទេស​បារាំង បាន​បិទបញ្ចប់​ហើយ កាលពី​រាត្រី​ថ្ងៃ​អាទិត្យ​ម្សិលមិញ នៅទីក្រុងឡូញ ភាគខាងកើត​ទីក្រុង​ប៉ារីស។ មហោស្រព​បាន​បិទបញ្ចប់​ជាមួយ​នឹង​ការចាក់បញ្ចាំង​កុន​ឯកសារ​ដែលនិយាយ​ពី​ភាពដ៏អស្ចារ្យ​នៃតន្រ្តី​Rock’n’roll របស់​កម្ពុជា នៅទសវត្សរ៍​ឆ្នាំ ១៩៦០ និង​ឆ្នាំ ១៩៧០។ នៅក្នុង​កម្មវិធី​បិទបញ្ចប់​រដូវសិល្បៈ​កម្ពុជា នៅ​ប្រទេស​បារាំង មាន​ផងដែរ ការប្រគំតន្រ្តី ដែល​ផ្តល់​កិត្តិយស​ដោយ​អ្នកចម្រៀង​ជើងចាស់ លោកស្រី សូ សាវឿន។