rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ខ្មែរនៅបារាំង សិល្បៈ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

សមាគមខ្មែរ​រួមគ្នា​ដើម្បីជួយ​រក​ថវិកា​សម្រាប់ជួយ​កូនខ្មែរ​នៅ​ខេត្ត​កំពត

media
សមាគម​ខ្មែរ​នៅ​បារាំង​ចំនួន​១៥​រួមគ្នា​បង្កើត​រាត្រី​សិល្បៈ​ដើម្បី​ប្រមូល​ថវិកា​ជួយ​សមាគម​របស់​លោក​ឪពុក Berger ស្ថាបនិក​សមាគម Accueil cambodgien ©Chan

នៅទីក្រុង​ឡូញ ម៉ាន ឡាវ៉ាឡេ នៅល្ងាច​ថ្ងៃ​សៅរ៍ទី​៧មេសា​២០១៨ សមាគម​ខ្មែរ​ចំនួន ១៥ នៅក្នុង​ប្រទេស​បារាំង បាន​រួម​គ្នា​បង្កើត​រាត្រី​សុប្បរសធម៌ ដើម្បី​រៃអង្គាស​ថវិកា​សម្រាប់​ផ្តល់​ទៅ​សមាគម​ទទួល​បងប្អូន​ខ្មែរ Accueil cambodgien​ដែល​មាន​លោកឪពុក ប៊ែរណា ហ្សង់ ប៊ែរហ្សេ Bernard-Jean BERGER ជា​ស្ថាបនិក។ សមាគម​ទទួល​បងប្អូនខ្មែរ របស់​ឪពុក ប៊ែរហ្សេ ត្រូវការ​ថវិកា​ជាង​៦ម៉ឺន​ដុល្លារ សម្រាប់​សាងសង់​អគារ​ស្នាក់នៅ​ឲ្យ​យុវជន​ខ្មែរ ក្នុង​ខេត្ត​កំពត។