អានតួអត្ថបទ
បទយកការណ៍

ទឹកភ្នែក​របស់​ឪពុក​ធ្វើ​ឲ្យ​កូនស្រី​សម្រេចផលិត​ កុនឯកសារ រឿង ​អង្គការ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ធំដឹងក្តី​នៅស្រុក​បារាំង ស្រ្តីខ្មែរម្នាក់​ឆ្ងល់​ណាស់​ដែល​ឃើញ​ឪពុករបស់ខ្លួន​ស្រក់ទឹកភ្នែក នៅពេល​ចូលរួម​ក្នុង​ពិធីបុណ្យចូលឆ្នាំខ្មែរ។ ដើម្បី​ស្វែងយល់ និង​ស្គាល់​កាន់តែច្បាស់​ពីដើមហេតុ និង​ប្រវត្តិរបស់ឪពុក​ខ្លួន លោកស្រី ហៃ នារី បាន​សម្រេច​ចិត្ត​បញ្ចុះបញ្ចូល​ឪពុក​ឲ្យ​ចូលរួម​បង្កើត​កុន​ឯកសារ នៅក្នុង​កម្ពុជា ប្រទេស​កំណើត​របស់​លោក​ហៃ ខុនសាលី ដែល​ជា​ឪពុក។ ខ្សែភាពយន្ត​ឯកសារ រឿង​អង្គការ ដែល​ត្រូវ​បាន​ចាក់បញ្ចាំង​រួចហើយ​នៅក្នុង​មហោស្រពភាពយន្ត ក្នុង​ក្រុង​ភ្នំពេញ ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ចូលរួម​ប្រកួតប្រជែង ក្នុង​មហោស្រព​ភាពយន្ត​ឯកសារ មួយ​នៅ​ទីក្រុង​ប៉ារីស។ នៅថ្ងៃ​ពុធ​ម្សិលមិញ ខ្សែរឿងនេះ​ត្រូវ​បាន ជ្រើសរើស​ដាក់​បញ្ចាំង​សម្រាប់​និស្សិត​បារាំង នៅ​សាំងដេនី ជាយក្រុង​ប៉ារីស។

ខ្សែភាពយន្ត​ឯកសារ​រឿង​អង្គការ​របស់​លោកស្រី ហៃ នារី
ខ្សែភាពយន្ត​ឯកសារ​រឿង​អង្គការ​របស់​លោកស្រី ហៃ នារី ©Hay Neary
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ