អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ខួប​១​ឆ្នាំ​នៃ​ការ​ជាប់​ឃុំ៖ អ្នក​បឹង​កក់​ដើរ​គោះ​ទ្វារ​ស្ថានទូត​បរទេស​សុំ​ឲ្យ​ជួយ​អន្តរាគមន៍​​លែង​អ្នក​ស្រី ទេព វន្នី

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​ទី​១៥ សីហា​ម្សិល​មិញ​នេះ គឺ​ជា​ខួប​១​ឆ្នាំ​គត់​នៃ​ការ​ឃុំ​ខ្លួន​អ្នក​ស្រី ទេព វន្នី មេ​ដឹក​នាំ​ការ​តវ៉ា​សហគមន៍​ជម្លោះ​ដី​ធ្លី​ដ៏​សកម្ម​នៅ​តំបន់​បឹង​កក់។ នៅ​ចំ​ខួប​១​ឆ្នាំ ១៥ សីហា ២០១៦-១៥ សីហា ២០១៧ សហគមន៍​បឹង​កក់​បាន​រៀប​ចំ​ខួប​មួយ​ឆ្នាំ​នៅ​សហគមន៍​បឹង​កក់ ដោយ​មាន​ការ​ធ្វើ​ពិធី​ដុត​ទៀន និង​ទាម​ទារ​ឲ្យ​មាន​ការ​ដោះ​លែង​មេ​សហគមន៍​របស់​ខ្លួន ដោយ​មាន​ការ​ចូល​រួម​ពី​បុគ្គលិក​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ផង។ នៅ​ចំ​ខួប​១​ឆ្នាំ​នៃ​ការ​ជាប់​ឃុំ​នេះ​ដែរ សហគមន៍​បឹង​កក់ ក៏​បាន​ដើរ​គោះ​ទ្វារ​ស្ថាន​ទូត​បរទេស​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ដើម្បី​សុំ​ឲ្យ​ជួយ​អន្តរាគមន៍​ដោះ​លែង​អ្នក​ស្រី ទេព វន្នី។ អ្នក​បឹង​កក់​ចាត់​ទុក​ថា ការ​បន្ត​ឃុំ​ខ្លួន​អ្នក​ស្រី ទេព វន្នី គឺ​ដើម្បី​ធ្វើ​ឲ្យ​កម្លាំង​តវ៉ា​របស់​អ្នក​បឹង​កក់​ចុះ​ខ្សោយ។ តើ​ហេតុអ្វី?

សហគមន៍​បឹង​កក់ ដើរ​គោះ​ទ្វារ​ស្ថានទូត​បរទេស​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ដើម្បី​សុំ​ឲ្យ​ជួយ​អន្តរាគមន៍​ដោះ​លែង​អ្នក​ស្រី ទេព វន្នី
សហគមន៍​បឹង​កក់ ដើរ​គោះ​ទ្វារ​ស្ថានទូត​បរទេស​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ដើម្បី​សុំ​ឲ្យ​ជួយ​អន្តរាគមន៍​ដោះ​លែង​អ្នក​ស្រី ទេព វន្នី @សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ