អានតួអត្ថបទ
កម្ពជា

ការ​ងើប​ឡើង​នៃ​ជំងឺ​កញ្ជ្រឹល​ថ្មី​នៅ​កម្ពុជា​ឆ្លង​មក​ពី​ប្រទេស​វៀត​ណាម

កម្ពុជា​ធ្លាប់​បាន​ប្រកាស​ពី​ភាព​ជោគ​ជ័យ​នៃ​ការ​លុប​បំបាត់​ជំងឺ​កញ្ជ្រឹល​ម្ដង​រួច​ហើយ។ ប៉ុន្តែ​ថ្មីៗនេះ​ក្រសួង​សុខា​ភិបាល​បាន​ប្រកាស​ពី ករណី​កញ្ច្រឹល​ថ្មី​នេះ​កើត​លើ​ទារក​អាយុ​៧​ខែ​មក​ពី​ភូមិ ត្រពាំង​ស្វាយ ឃុំ​ព្រៃ​វិហារ ស្រុក​គង​ពិសី ខេត្ត​កំពង់​ស្ពឺ។ ក្រោយ​មក​ក្រសួង​សុខា​ភិបាល​រកឃើញ​ថា កញ្ជ្រឹល​ថ្មី ដែល​មិន​ធ្លាប់​កើត​មាន​ពី​មុន​នៅ​កម្ពុជា​គឺ​ឆ្លង​មក​ពី​ប្រទេស​ជិត​ខាង ជាពិសេស​វៀត​ណាម ដែល​ប្រទេស​ទាំង​នោះ​មិន​ទាន់​លុប​បំបាត់​អស់​ដូច​កម្ពុជា។  ក្រសួង​ចាត់​ទុកជំងឺ​កញ្ជ្រឹល​ថ្មី ជា​ករណី​ខុស​ប្រក្រតី​ដែល​កម្ពុជា​មិន​ធ្លាប់​មាន​ពី​មុន​មក ដោយ​សារ​ជា​ទូទៅកញ្ជ្រឹល​កើត​លើ​កុមារ​អាយុ​ចាប់​ពី​៩​ខែ​ឡើង​ទៅ  ប៉ុន្តែ​ករណី​ថ្មី​កើត​លើ​កុមារ​អាយុ​៧​ខែ​ដែល​ជាបញ្ហា​មួយ​មិន​មាន​វ៉ាក់​សាំង​ការ​ពារ។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​មន្ត្រី​ជំនាញ​បញ្ជាក់​ថា ទារក​អាយុ៧​ខែ​នោះ​មាន​សភាព​ធម្មតា​និង​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ​បន្ទាប់​ពី​ឱពុក ម្ដាយ នាំ​យក​មកព្យាបាល​នៅ​ភ្នំពេញ។  សូម​ស្ដាប់​ការ​ពន្យល់​របស់​លោក ឱក វិជិត ប្រធាន​កម្ម​វិធី​ជាតិ​ផ្ដល់​ថ្នាំបង្ការ​នៃ​មជ្ឈ​មណ្ឌល​គាំ​ពារ​មាតា​និង​ទារក​របស់​ក្រសួង​សុខា​ភិបាលដូចតទៅ៖    

កុមារ​តូច​ៗ​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​រដ្ឋ។​
កុមារ​តូច​ៗ​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​រដ្ឋ។​ RFI/ Siv Channa
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ