អានតួអត្ថបទ
កម្ពជា

ក្រសួង​បរិស្ថាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ដែល​ថា ​ការ​ប្រែ​ពណ៌​ទឹក​សមុទ្រ​បង្ក​ឡើង​ដោយ​សារធាតុ​គីមី

ការ​ប្រែ​ព​ណ៌​ទឹក​សមុទ្រ​នៅ​ក្នុង​ខេត្ត​កែប ដែល​ក្រសួង​ជំនាញ​អះអាង​ថា មក​ពី​កត្តា​ធម្មជាតិ​នោះនាំ​ឲ្យ​មាន​ការ​ជជែក​គ្នា​ផ្ទុយ​ពី​នេះថា អាច​បណ្ដាល​មក​ពី​ការ​ហូរ​ចូល​សារធាតុ​គី​មី​បង្ក​ឡើង​ដោយក្រុម​ហ៊ុន​វៀត​ ណាម​ដែល​មាន​ទី​តាំង​នៅ​ក្បែរ​នោះ ។ ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​ទាំង​ប៉ុន្មាន លោក សៅ សុភាព អ្នក​នាំ​ពា​ក្យ​ក្រសួង​បរិស្ថាន​​បន្ត​អះ​អាង​ថា​ ការ​ប្រែ​ពណ៌​នេះ​មិន​មែន​បង្កឡើង​ដោយ​ទង្វើ​របស់​មនុស្ស​ទេ។ លោក​បន្ថែម​ថា ការ​ប្រែ​ពណ៌​នេះ​កើត​មាន​ឡើង​តាម​ធម្ម​ជាតិទាំង​ក្នុង​ទឹក​សាប​និ​ង​ទឹក​ប្រៃ។ 

រូបថតៈស្ថាន​ភាព​ទឹក​សមុទ្រ​នៅ​ក្នុង​ខេត្ត​កែប​ដែល​បាន​ប្រែ​ពណ៌និងត្រូវបានក្រសួងបរិស្ថានអះអាងបង្កឡើងដោយកម្រិតជាតិស្លែ
រូបថតៈស្ថាន​ភាព​ទឹក​សមុទ្រ​នៅ​ក្នុង​ខេត្ត​កែប​ដែល​បាន​ប្រែ​ពណ៌និងត្រូវបានក្រសួងបរិស្ថានអះអាងបង្កឡើងដោយកម្រិតជាតិស្លែ @facebook
ផ្សាយពាណិជ្ជកម្ម

ការ​ពិសោធន៍​អំពី​ការ​ប្រែ​ពណ៌​ទឹក​សមុទ្រ​ក្នុង​ខេត្ត​កែប​នៅ​មិន​ទាន់​បញ្ចប់​ទេ​គិត​មក​ដល់​ព្រឹក​ថ្ងៃអាទិត្យ​ទី​០៣​មេសា​នេះ។ ជា​លទ្ធ​ផល​បឋម​ក្រសួង​បរិស្ថា​​ន​អះ​អាង​ថា ​មិន​មែន​បណ្ដាល​មកពី​សារ​ជាតិ​គីមី​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។ តែ​វា​ជា​ការ​ពិត​ដូច​ដែល​ក្រសួង​ធ្លាប់​អះ​អាង​នោះ គឺបណ្ដាល​មក​ពី​បាតុ​ភូត​ធម្ម​ជាតិ​​កើត​មាន​ឡើង​នៅ​ក្នុង​ទឹក​សមុទ្រ​ តាម​រយៈ​ការ​កើន​ឡើង​កម្រិតជាតិ​ស្លែ។

ក៏​ព្រោះ​តែ​កែ​ប្រែព​ណ៌​ទឹក​សមុទ្រ​កើត​ឡើង​ដោយ​បាតុ​ភូត​ធម្ម​ជាតិ លោក សៅ សុភាព មិនហ៊ាន​សន្និ​ដ្ឋាន​ថា ករណី​នៃ​ការ​ប្រែ​ពណ៌​ទឹក​សមុទ្រ​អាច​នឹ​ង​កើត​មាន​នៅ​ក្នុង​ខេត្ត​ផ្សេង​ទៀត​​​ដូច​ជា កំពង់​សោម និង​កោះកុង។ ​ខេត្ត​ទាំង​នេះ​ក៏​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ឃ្លាំមើល​ដោយ​យក​ចិត្ត​ទុក​ដាក់​​ពី​មន្ទីរ​បរិស្ថាន។

លោក សៅ សុភាព អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​បាន​ប្រដូច​ករណី​ការ​ប្រែ​ពណ៌​ទឹ​ក​សមុទ្រ​នេះជា​មួយ​ការ​ប្រែ​ពណ៌​ទឹក​សមុទ្រ ​ដែល​ធ្លាប់​កើត​មាន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ ហើយ​ក​រណី​ស្រដៀងគ្នា​នេះ ​ក៏​ធ្លាប់​កើត​មាន​នៅ​បឹ​ង​យក្ស​ឡោម ក្នុង​ខេត្ត​រតន​គិរី ដែល​ជា​ប្រភេ​ទ​ទឹក​សាប។

សូ​ម​ជម្រាប​ជូន​ថា រហូត​មក​ដល់​ថ្ងៃ​អាទិត្យ​នេះ ​ស្ថាន​ភាព​ទឹ​ក​សមុ​ទ្រ​នៅ​ក្នុង​ខេត្ត​កែប​បាន
វិល​មក​រក​ភាព​ប្រក្រតី​ប្រមាណ​៩​០​ភាគ​រយ​ ហើយ។ នៅ​មិន​យូរ​ទៀត​ទេ​ពលរដ្ឋ ​និង​ភ្ញៀវ​ទេស​ចរអាច​ប្រកប​មុខ​របរ​ទទួល​ទាន​ដូច​ដើម​វិញ​បាន។ ប៉ុន្តែ​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​នេះ​ពលរដ្ឋ​ត្រូវបន្ត​អនុវ​ត្ត​ទៅ​តា​ម​សេច​ក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ ដែល​ហាម​មិន​ឲ្យ​ទទួល​ទាន​គ្រឿង​ស​មុទ្រ ​​និងផ្អាក​ចុះ​មុជ​ទឹក​សមុទ្រ​មួយ​រយៈ។

បន្ថែម​ពី​លើ​ក្រសួង​បរិស្ថាន លោក​ហ៊ុន សែន បាន​អំពាវ​នាវ​ដល់​ប្រជាពល​រដ្ឋ ដែល​រស់​នៅ​ក្នុង​ខេត្ត​កែប​ឲ្យ​ផ្អាក​ទទួល​ទាន​គ្រឿង​សមុទ្រ និង​ចុះ​ងូត​ទឹក​សមុទ្រ​មួយ​រយៈ​សិនដោយ​រង​ចាំ​ក្រសួង​ជំនាញ​ពិនិត្យ​ផល​ប៉ះ​ពាល់។ ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា បាន​អំពាវ​នាវ​យ៉ាងដូច្នេះ​នៅ​លើ​ទំព័​រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​លោក​កាល​ពី​ថ្ងៃ​សៅ​រ៍​ទី​០២​មេសា។

បញ្ហា​នេះ​ក៏​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ ​ពី​ប្រធាន​គណ​ប​ក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី ដែល​កំពុង​រស់​នៅ​ក្រៅ​ប្រទេស។ លោក សម រង្ស៊ី តាម​រយៈ​ទំព័​រ​ហ្វេស​ប៊ុក​នៅ​ថ្ងៃ​សៅរ៍ លើកឡើង​ថា អស់​រយៈ​ពេល​បី​ថ្ងៃ​ហើ​យ ​ដែល​អាជ្ញា​ធរ​មិន​បាន​បង្ហាញ​ពី​មូល​ហេតុ​ច្បាស់​លាស់ នៃ​ការពុល​ងាប់ ត្រី ក្តាម បង្កង បង្គា នៅ​ក្នុង​សមុទ្រ នៃ​ខេត្ត​កែប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ