អានតួអត្ថបទ
កម្ពជា

កម្មករ​នៅ​បាវិត​ចូល​ធ្វើ​ការ​វិញ​ខណៈ​ការ​ដោះ​លែង​កម្មករ​និង​តៃ​កុង​ឡាន​មាន​សង្ឃឹម​តិច​តួច

ទាំង​អាជ្ញាធរ​និង​សហជីព​អះអាង​រួម​គ្នា​ថា កម្មករ-កម្មការិនី នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស មេដ ហា ធេន និង តាយសេង ស្ថិត​នៅ​ក្រុង​បាវិត​ត្រឡប់​មក​ធ្វើ​ការ​ដូច​ដើម​វិញ​ហើយ នៅ​ព្រឹក​នៅ ថ្ងៃ សុក្រ ទី ២៥ ធ្នូ នេះ។  តែ​យ៉ាងណា​ក៏​ដោយ​គ្រប់​ភាគី​ពាក់ព័ន្ធ​នៅ​តែ​បន្ត​ឃ្លាំមើល ហើយ​កម្លាំង​សមត្ថកិច្ច​នៅ​តែ​បន្ត​ឈរ​ជើង​ប្រចាំ​គោល​ដៅ​សំខាន់ៗ​ដើម្បី​ត្រៀម​ខ្លាច​មាន​កូដកម្ម​ជាថ្មី នៅ​ថ្ងៃ​ចន្ទ​ខាង​មុខ។ 

ស្ថានភាព​​នៅ​​តំបន់​​សេដ្ឋកិច្ច​​ពិសេស​​តាយ​សេង​កាល​​ពី​​កន្លង​​មក
ស្ថានភាព​​នៅ​​តំបន់​​សេដ្ឋកិច្ច​​ពិសេស​​តាយ​សេង​កាល​​ពី​​កន្លង​​មក @RFI
ផ្សាយពាណិជ្ជកម្ម

ទ្វារ​រោងចក្រ​នៅ​តំបន់ សេដ្ឋកិច្ច​ពិសេស មេដ ហា ធេន និង តាយ សេង បាន​បើក​ឲ្យ​កម្មករ-កម្មការិនី ចូល​ធ្វើការ​ជា​ធម្មតា​វិញ​ហើយ នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​២៥​ធ្នូ​នេះ បន្ទាប់​ពី​កូដកម្ម​ទាម​ទារ​តំឡើង​ប្រាក់​ឈ្នួល​ត្រូវ​បាន​ផ្អាក់។

លោក អ៊ូ សាខឿន អនុ​ប្រធាន​មន្ទីរ​ការងារ​ខេត្ត​ស្វាយ​រៀង បាន​ប្រាប់​វិទ្យុ​បារាំង​ថា ស្ថានភាព ទូទៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង​ពីរ​មាន​សភាព​ស្ងប់​ស្ងាត់។ ប៉ុន្តែ​កម្លាំង​សមត្ថកិច្ច​នៅ​តែ​បន្ត​ឈរជើង​នៅ​ទី​តាំង​សំខាន់ៗ​ដដែល​ដើម្បី​ត្រៀម​ខ្លាច​កើត​មាន​កូដកម្ម​ជា​ថ្មី។ ហើយ​ភាគី​ពាក់ព័ន្ធ​ក៏​បន្តឃ្លាំ​មើល​ស្ថានភាព​នេះ​តទៅ​ទៀត​ដែរ។ លោក អ៊ូ សាខឿន បន្តថា កម្មករ​មាន​ការ​ហត់​នឿយនិង​កូដកម្ម ជា​អ្វី​ដែល​លោក​ចាត់​ទុក​ថា​ ជា​ការ​ទាម​ទារ​គ្មាន​គោល​បំណង​ច្បាស់​លាស់។ លោកបាន​អំពាវនាវ​ឲ្យ​កម្មករ​ចូល​ធ្វើ​ការ​វិញ​ដើម្បី​កុំ​ឲ្យ​ប៉ះ​ពាល់​ដល់​ផល​ប្រយោជន៍​របស់​កម្មករដោយ​សារ​តែ​បញ្ហា​កូដកម្ម​នេះ។

ស្របពេល​ដែល​កម្មករ​ចូល​ធ្វើ​ការ​វិញ លោក ប៉ាវ ស៊ីណា ប្រធាន​សហជីព ​ចលនា​កម្មករ​បង្ហាញពី​ភាព​យឺតយ៉ាវ ពាក់​ព័ន្ធ​ការ​ដោះ​លែង​កម្មករ​បួន​នាក់​និង​តៃ​កុង​ឡាន​ប្រាំ​មួយ​នាក់ ដែល​ត្រូវ​បានចាប់​ខ្លួន​កាល​ពី​ល្ងាច​ថ្ងៃទី ២៤ ធ្នូ។ លោក​បន្តថា​ មេធាវី​របស់​កម្មករ​ចំនួន​បួន​នាក់​បាន​រៀប​ចំសំណុំ​បែប​បទ​ដាក់​ទៅ​តុលាការ​សាលា​ដំបូង​ខេត្តស្វាយ​រៀង​រួច​ហើយ​ពោល​គឺ​រង​ចាំ​តែ​សេចក្ដីសម្រេច​របស់​ចៅ​ក្រម​ប៉ុណ្ណោះ។ លោក ប៉ាវ ស៊ីណា បញ្ជាក់ថា សំណុំ​រឿង​កម្មករ​បន្ត​អូសបន្លាយ​នេះ ដោយ​សារ​តែ​ព្រះរាជអាជ្ញា​កាន់​សំណុំ​រឿង​នេះ​ឡើង​មក​ភ្នំពេញ​ចូល​រួម​សិក្ខា​សាលាពាក់​ព័ន្ធ​ផ្នែក​ច្បាប់។ ​

ទាក់ទង​ការ​ត្រៀម​ដោះ​លែង​នេះ សមាគមន៍​កាត់​ដេរ​នៅ​កម្ពុជា​(GMAC) បាន​ចេញ​សេចក្តី​ថ្លែងការ​ថ្កោល​ទោស​ចំពោះ​ការ​ប៉ុនប៉ង​ឱ្យ​មាន​ការ​ដោះលែង​ កម្មករ​កាត់ដេរ​ទាំង​៤​នាក់​នោះ ដោយ GMAC  យល់ថា ការ​ស្នើ​ឱ្យ​មាន​ការ​ដោះលែង​គឺ​ប្រព្រឹត្តិ​ទៅ​ខុស​នឹង​បទ​បញ្ញត្តិ​របស់​ ច្បាប់។ តែលោក ប៉ាវ ស៊ីណា ថាការលើកឡើងរបស់ GMAC គ្មាន​ជំហរ​អ្វី​ដើម្បី​អាច​ឱ្យ​ស្ថានការ​វិល​ទៅ​រក​ភាព​ប្រក្រតី​ វិញ​នោះ​ទេ ហើយ​ជា​ការ​ជំរុញ​ឱ្យ​ស្ថានភាព​បាតុកម្ម​រឹង​រឹត​តែ​ក្តៅ។

សូម​រម្លឹកថា តុលាការ​ខេត្ត​ស្វាយ​រៀង​បាន​ចោទ​ប្រកាន់​កម្មករ​ចំនួន​បួន​នាក់​ពី​បទ​ប្រើប្រាស់​អំពើហិង្សា​និង​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​រោងចក្រ។ ហើយ​តៃ​កុង​ឡាន​ប្រាំ​មួយ​នាក់​ត្រូវ​បាន​ចាប់​ខ្លួនកាល​ពី​ល្ងាច​មិញ​ជាប់​ពាក់​ព័ន្ធ​នឹង​កូដកម្មក​នេះ៕

 

 

 
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ