rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

ទំហំ​ព្រៃ​ធម្មជាតិ​ទូទាំង​​ពិភពលោក កាន់តែ​​​បាត់បង់​​ហិនហោច គួរឲ្យ​​ព្រួយ​បារម្ភ

ដោយ ម៉ម ពិសី

សកលវិទ្យាល័យOxford រួមជាមួយនិងអង្គការ Wildlife Conservation Society បានរៀបចំសន្និសីទអន្តរជាតិមួយ រវាងពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ មិថុនា ស្តីអំពីស្ថានភាព នៃការបាត់បង់ព្រៃធម្មជាតិ ទូទាំងពិភពលោក។ យោងតាមរបាយការណ៍វិភាគ របស់អ្នកជំនាញ នៅក្នុងអង្គសន្និសីទនេះ បានបង្ហាញថា ទំហំផ្ទៃដី នៃព្រៃធម្មជាតិ បានចុះថយ ហិនហោច គួរឲ្យព្រួយបារម្ភបំផុត ដែលបញ្ហានេះ នឹងជះឥទ្ធិពលដោយផ្ទាល់ ទៅលើការបាត់បង់ប្រព័ន្ធជីវចំរុះ ដែលជាកម្លាំងតុល្យភាព នៃបរិស្ថានធម្មជាតិរបស់ភពផែនដីយើង។ មិនត្រឹមតែប៉ុណ្ណោះ ការបាត់បង់ព្រៃធម្មជាតិ ក៏គឺជាការបាត់បង់ នូវប្រព័ន្ធស្រូបយកឧស្ម័ន្មកាបូនិក មួយយ៉ាងសំខាន់ដែរ។

អ្វីទៅជាតំបន់ព្រៃធម្មជាតិ?

ជាទូទៅយើងតែនិយាយថា ព្រៃឈើ ព្រៃឈើ តែបើភាសាបច្ចេកទេស សម្រាប់អ្នកជំនាញ ពាក្យព្រៃឈើ មានន័យទូទៅពេក ព្រោះវាមានរាប់ទាំងព្រៃសិប្បនិ​ម្មិត ឬព្រៃដែលមនុស្សដាំ ដើម្បីកាប់លក់ ក្នុងជំនួញឧស្សាហកម្មព្រៃឈើជាដើម។ សម្រាប់ពាក្យថា ព្រៃធម្មជាតិ (old-growth forest-primary forest) គឺមានន័យថា ជាព្រៃដែលដុះគងវង្សដោយធម្មជាតិ។

សម្រាប់សន្និសីទ អន្តរជាតិស្តីពីព្រៃធម្មជាតិនេះ គឺគេមិនមែនលើកឡើង តែពីព្រៃឈើធម្មជាតិទេ តែគឺគេនិយាយអំពី តំបន់ព្រៃធម្មជាតិ (Intact Forest Landscapes) ដែលមានន័យថា ក្នុងនោះ គឺគេរាប់បញ្ចូលទាំងព្រៃឈើធម្មជាតិ ព្រមទាំងប្រពន្ធជីវចំរុះនានា ដែលនៅរួមជាមួយ  មានដូចជា បឹង ព្រែក ស្ទឹង ឬតំបន់វាលទំនាបលិចទឹកជាដើម។ ដើម្បីអាចត្រូវចាត់ថ្នាក់ ដោយអ្នកជំនាញ ថាជាតំបន់ព្រៃធម្មជាតិនេះបាន គឺទាល់តែតំបន់នោះ មានទំហំយ៉ាងហោចណាស់ ចាប់ពី៥០០គីឡូម៉ែត្រការ៉េឡើងទៅ ហើយជាតំបន់ដែលពុំមានសកម្មភាពបំផ្លិចបំផ្លាញរបស់មនុស្សនោះទេ។ មានន័យថា ជាតំបន់ ដែលមិនមានភូមិ ឬមនុស្សរស់នៅ មិនមានផ្លូវថ្នល់ឆ្លងកាត់ជាដើម។ ត្រឹមផ្លូវដើរតូចៗ ឬក៏វត្តមានរបស់អ្នកបរបាញ់សត្វ ដើម្បីជីវភាពប្រចាំថ្ងៃ គឺគេមិនរាប់បញ្ចូលថាជាសកម្មភាពបំផ្លាញព្រៃឈើទេ។

យោងតាមទស្សនាវត្តី Science Advances ទំបន់ព្រៃធម្មជាតិរបៀបនេះ មានទំហំប្រមាណជា១ភាគ៥ នៃទំហំព្រៃឈើសរុប ទូទាំងពិភពលោកយើង។ គឺការថយចុះ នៃតំបន់ព្រៃធម្មជាតិនេះហើយ ដែលជាកម្មវត្ថុលើកឡើង ដោយសន្និសីទអន្តរជាតិ នៅឯសកលវិទ្យាល័យ Oxford។

តំបន់ព្រៃធម្មជាតិ រួញតូច​មួយថ្ងៃ២០០គីឡូម៉ែត្រក្រឡា

បើយោងតាមរបាយការណ៍ ដែលគេបង្ហាញជូននៅក្នុងពេលសន្និសីទនោះ គឺតំបន់ព្រៃធម្មជាតិនេះ បានថយចុះ រវាងពីឆ្នាំ២០១៤ ដល់ ២០១៦ ប្រមាណជា៩ម៉ឺនគីឡូម៉ែត្រក្រឡា ក្នុងមួយឆ្នាំ។ កាលពីរបាយការណ៍សរុប រវាងឆ្នាំ២០០០ ដល់ ២០១៣ គឺទំហំតំបន់ព្រៃធម្មជាតិនេះ បានបាត់បង់ហិនហោច អស់ប្រមាណជា៩២ម៉ឺនគីឡូម៉ែត្រក្រឡា រួចទៅហើយ ពោលគឺស្មើនឹង ៧,២% នៃទំហំសរុប។ បន្តែចន្លោះ ពីឆ្នាំ ២០១៤ ដល់ ២០១៦ ការបាត់បង់តំបន់ព្រៃធម្មជាតិនេះ បានកើនឡើង កាន់តែខ្លាំង គួរឲ្យព្រួយបារម្ភបំផុត។ យោងតាមអង្គការ Wildlife  Conservation Society នៅឆ្នាំ២០១៧ តំបន់ព្រៃធម្មជាតិនេះ មានទំហំ សល់ប្រមាណតែ ១១,៦លានគីឡូម៉ែត្រក្រឡា តែប៉ុណ្ណោះ។

វិធីសាស្ត្រនៃការតាមដាន អំពីការបាត់បង់នេះ គឺគេវិភាគទៅលើរូបភាពផ្កាយរណប។ បច្ចេកវិទ្យាចាប់រូបភាព តាមរយៈផ្កាយរណប កាន់តែជឿនលឿន និងមានរូបភាពកាន់តែច្បាស់ ដែលធ្វើឲ្យអ្នកជំនាញ កាន់តែ​មាន​ភាពងាយស្រួល ក្នុងការសំគាល់ ប្រៀបធៀប។

តំបន់ព្រៃធម្មជាតិនេះ មានភាគច្រើន នៅតំបន់ភាគខាងជើងផែនដី ដូចជានៅតំបន់អឺរ៉ុបខាងជើង រុស្ស៊ី និងកាណាដា ជាដើម។ ព្រៃតំបន់នោះ ជាទូទៅគេហៅថា តំបន់ព្រៃ​បូរ៉េអាល់។ មួយផ្នែកធំទៀត គឺជាតំបន់ព្រៃត្រូពិក ឬព្រៃតំបន់អេក្វាទ័រ ដែលភាគច្រើន គឺនៅទ្វីបអាមេរិកខាងត្បូង តំបន់អាម៉ាហ្សូន តំបន់អាហ្វ្រិកកណ្តាល និងតំបន់អាស៊ីយើង ដែលភាគច្រើន គឺនៅភូមា ឥណ្ឌូណេស៊ី ឡាវ និងនៅកម្ពុជាយើងមួយចំនួនតូចដែរ។

យោងតាមការសន្និដ្ឋានរួម ក្នុងរវាង១៧ឆ្នាំចុងក្រោយនេះ តំបន់ព្រៃធម្មជាតិ បានរួញតូច ជាមធ្យម២០០គីឡូម៉ែត្រក្រឡា ក្នុងមួយថ្ងៃ។ លោក Peter Potapov អ្នកស្រាវជ្រាវនៃសកលវិទ្យាល័យ Maryland ដែលជាអ្នកដឹកនាំការស្រាវជ្រាវនេះ បានលើកឡើងថា ក្នុងល្បឿនបាត់បង់បែបនេះ រវាង១៥ ទៅ២០ឆ្នាំទៀត ប្រទេសមួយចំនួន ដូចជាបារ៉ាហ្កាយ អាហ្វ្រិកកណ្តាល អង់ហ្គោឡា ភូមា ឡាវ ឬកម្ពុជាយើង  ជាដើម នឹងលែងមាន តំបន់ព្រៃ​ធម្មជាតិនេះទៀតហើយ។

មនុស្សគឺជាអ្នកទទួលខុសត្រួវ ចំពោះការបាត់បង់នេះ

កត្តាចំបង នៃការបាត់បង់នេះ គឺសកម្មភាពរបស់មនុស្សតែម្តង។ ការកាប់បំផ្លាញព្រៃឈើ ដើម្បីធ្វើជំនួញ ព្រមទាំងការរានដីព្រៃ ដើម្បីយកដីធ្វើកសិកម្ម គឺជាកត្តាចំបងដែលពន្លឿនការហិនហោចតំបន់ព្រៃធម្មជាតិ។ ការរានដីព្រៃធ្វើកសិកម្ម ជាលក្ខណៈគ្រួសារតូចតាច វាមិនមានអ្វីចោទទេ តែបញ្ហាចំបង គឺការរានដីជាលក្ខណៈកសិដ្ឋាន ក្នុងទំហំធំៗ រាប់ម៉ឺន រាប់សែនហិកតា ធ្វើឡើងដោយក្រុមហ៊ុនកសិឧស្សាហកម្ម ដែលជាគ្រោះថ្នាក់ដល់ការបាត់បង់ប្រព័ន្ធជីវចំរុះទាំងនេះ។

ឧទាហរណ៍ ដូចជានៅឥណ្ឌូណេស៊ី ដែលបាត់បង់តំបន់ព្រៃធម្មជាតិនេះ ប្រមាណជាង៦០% នៃព្រៃធម្មជាតិរបស់ខ្លួនទៅហើយ ដោយសារតែ ឧស្សហកម្មដំណាំដូងប្រេង។ បច្ចុប្បន្ននេះ ប្រទេសភាគច្រើននៅអឺរ៉ុប កំពុងតែអំពាវនាវ ឲ្យឈប់ប្រើផលិតផង ដែលមានជាតិប្រេង ចំរាញ់ចេញមកពីដូងប្រេងនេះ ព្រោះទីមួយវាគ្រោះថ្នាក់ខ្លាំងណាស់ ដល់សុខភាព ហើយទី២ទៀត គឺវាបំផ្លាញព្រៃឈើធម្មជាតិ។

ក្រៅពីការរានដី យកធ្វើកសិកម្មនេះ គឺនៅមានការការរានដី ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់  ដើម្បី រុករកប្រេងកាត ឬឧស្ម័នធម្មជាតិនៅក្រោមដី ព្រមទាំងការជីកកកាយយកធនធានរ៉ែជាដើម ដែលទាំងអស់នេះ ក៏បានចូលរួម ក្នុងការបំផ្លេចបំផ្លាញតំបន់ព្រៃធម្មជាតិដែរ។

បាត់បង់តុល្យភាពជីវចំរុះ ជាគ្រោះថ្នាក់ដល់មនុស្សជាតិទាំងមូល

លោក Tom Evans តំណាងអង្គការ Wildlife  Conservation Society ដែលសហការរៀបចំ​សន្និសីទអន្តរជាតិនេះ បានលើកឡើងថា មិនយូរមិនឆាប់​ តំបន់ព្រៃធម្មជាតិ នឹងបាត់បង់ ហិនហោចទាំងស្រុង ទូទាំងពិភភពលោក។ ដល់ពេលនោះ គឺវាហួសពេលទៅហើយ។ រដ្ឋាភិបាល ក្រុមហ៊ុនឯកជន ក៏ដូចជាប្រជាជនម្នាក់ៗ ត្រូវតែយល់ដឹងឲ្យបានច្បាស់​ អំពីផលវិបាកធ្ងន់ធ្ងរ បណ្តាលមកពីការបាត់បង់តំបន់ជីវចំរុះទាំងនេះ។

បាត់បង់តំបន់ព្រៃធម្មជាតិ មានន័យថា បាត់បង់ប្រព័ន្ធស្រូបឧស្ម័នកាបូនិក។ ឧស្ម័កាបូនិក នៅក្នុងស្រទាប់អូហ្សូននេះហើយ ដែលជាប្រភពនៃការកើនឡើងនូវកំដៅផែនដី។ ដូច្នេះ បាត់បង់ព្រៃ គឺមានន័យថា ភ្លៀងធ្លាក់កាន់តែមិនទៀងទាត់ សីតុណ្ហភាពឡើង​ក្តៅ គ្រោះធម្មជាតិនឹងកាន់តែធ្ងន់ធ្ងរ និងញឹកញាប់។ បញ្ហាទាំងអស់នេះ គឺវាជាប់ពាក់ព័ន្ធគ្នាទាំងអស់។ បើនិយាយឲ្យងាយស្តាប់ មនុស្សលោកយើង រស់នៅរំពឹងទាំង​ស្រុង​ លើប្រព័ន្ធជីវចំរុះ ដែលជាកម្លាំងតុល្យភាព នៃភពផែនដីទាំងមូល។ បើសិនជាប្រព័ន្ធជីវចំរុះនេះ បាត់បង់ហិនហោចនៅថ្ងៃណាមួយ មានន័យថាមនុស្សជាតិយើងទាំងមូល ក៏មិនអាចគេចផុត ពីភាពវិនាសបានដែរ៕

ហុងកុង បើក​សវនាការ​ជម្រះ​ទោស​មេដឹកនាំ “បដិវត្ត​ឆ័ត្រ​លឿង”

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ខ្នះខ្នែងរក្សារដ្ឋាភិបាលចម្រុះដែលអាចឈានដល់ការបែកបាក់

អាមេរិកនិងចិន ត្រដាង​ជម្លោះ​ប្រជែង​ឥទ្ធិពល​នៅ​វេទិកា APEC

អាមេរិក​ថា ខ្លួន​មិន​ចង់​ក្លាយ​ជា​បងធំ​ទេ តែ​ចង់​រួមសហការណ៍​ជាមួយ​គ្រប់​ប្រទេស​នៅ​ក្នុង​តំបន់

សិង្ហបុរី៖​អាស៊ាន​ចង់​ឃើញ​សមុទ្រចិនខាងត្បូង​ក្លាយ​ជា​តំបន់​មាន​សន្តិភាព សន្តិសុខ និង​ស្ថិរភាព

សិង្ហបុរី៖​កិច្ចប្រជុំកំពូល​អាស៊ាន​លើក​ទី៣៣ និង​អាស៊ាន​ជាមួយ​ដៃគូ​ចាប់ផ្តើម​ដោយ​គ្មាន​វត្តមាន​លោកដូណាល់ ត្រាំ

បារាំង​ចង់​ជំរុញ​ឱ្យ​មាន​ការចរចា​បង្កើត​ក្រម​ប្រតិបត្តិ​អ៊ីនធ័រនែត

មុន​មកដល់​ប៉ារីស លោក​ដូណាល់ ត្រាំ ប្រើ​ពាក្យ​ធ្ងន់ៗ លើ​លោក​ម៉ាក្រុង

អាមេរិក៖​ហេតុអ្វី​បាន​ជា​លោក​ដូណាល់ ត្រាំ​កំចាត់​លោក Jeff Sessions ពី​តំណែង​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌?

អាមេរិក៖​លទ្ធផល​បោះឆ្នោត​ពាក់កណ្តាលអាណត្តិ​បាន​ធ្វើ​ឲ្យ​អាមេរិក​កាន់​តែ​ប្រេះឆាថែមទៀត?

អាមេរិក ៖ ហេតុផលនៃ​ចំណាប់​​អារម្មណ៍​ខ្លាំង​នឹង​ការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ ២០១៨

លោកស៊ី ជីនពីង៖ ១៥​ឆ្នាំទៅមុខ ចិន នឹង​នាំចូល​ទំនិញ តម្លៃ ៣០ ០០០ពាន់លាន​ដុល្លារ

ទីបំផុត ពលរដ្ឋ​នូវែលកាឡេដូនី​មិន​ដាច់ចិត្ត​ផ្តាច់ខ្លួន​ចេញ​ពី​ប្រទេស​បារាំង​ទេ

លោកត្រាំ ប្រកាស​អនុវត្ត​ទណ្ឌកម្ម​ប្រេង​និង​ធនាគារ​លើ​អ៊ីរ៉ង់

៥ឆ្នាំ​​ក្រោយ​​មក ​គេ​នៅ​មិនទាន់​អាច​វែកមុខ​ឃាតករ​​ដែល​សម្លាប់​​អ្នកកាសែត RFI ២នាក់​ក្នុង​ប្រទេស​ម៉ាលី

ការ​ស្រាវជ្រាវ​ថ្មី​បង្ហាញថា ទឹក​សមុទ្រ​បាន​ស្រូប​កំដៅ ច្រើន​លើស​ពីអ្វី​ដែលគេ​ធ្លាប់​ប៉ាន់​ស្មាន

អាមេរិក អំពាវនាវឲ្យ ​ទំលាក់​អាវុធ​នៅយេម៉ែន

ផែនដី​ប្រឈម​នឹង​ការផុត​ពូជសត្វ​ទ្រង់ទ្រាយ​ធំ !

យន្តហោះដឹកអ្នកដំណើរ១៨៩នាក់ របស់ឥណ្ឌូណេស៊ីធ្លាក់ចូលសមុទ្រ

ការបោះឆ្នោតប្រេស៊ីល៖បេក្ខជនប្រធានាធិបតី​​ស្តាំនិយមជ្រុល​ឡើងកូដ ដោយសារ​បណ្តាញ​សង្គម