rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា បរិស្ថាន ព្រៃឈើ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

លោក សុខ ទូច ព្រមាន​ដុត​អ្នក​កាប់​ឈើ​ក្នុង​ឧទ្យាន​តេជោសែន​ឬស្សី​ត្រឹប

media
​បណ្ឌិត​ សុខ ទូច ប្រធាន​រាជ​បណ្ឌិត្យ​សភា​កម្ពុជា @សហការី

លោក​បណ្ឌិត សុខ ទូច ប្រធាន​រាជ​បណ្ឌិត្យ​សភា​កម្ពុជា ពី​ខេត្ត​សៀមរាម កាល​ពី​ថ្ងៃទី​២៣ ខែ​មីនា ម្សិលមិញ បាន​អំពាវនាវ​ដល់​ប្រជាជន ជា​ពិសេស​នគរបាល និង​ទាហាន មិន​ត្រូវ​ទៅ​កាប់​ឈើ​នៅ​ក្នុង​ឧទ្យាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​តេជោ​សែន​ឬស្សី​ត្រឹប​ជា​ដាច់​ខាត​។ លោក សុខ ទូច បញ្ជាក់​ថា​បើ​កាប់​ឈើ ហើយ​លោក​តាម​ទាន់ នោះ​លោក​មិន​ដុត​ឈើ ដែល​ចាប់​បាន​ទេ តែ​លោក​នឹង​ដុត​អ្នក​កាប់​ឈើ និង​រថយន្ត​ដឹក​ឈើ​។​ សូម​ជម្រាប​ជូន​ថា ឧទ្យាន​រាជបណ្ឌិត្យ​សភាកម្ពុជាតេជោ​សែន ឬស្សីត្រឹប ស្ថិត​ក្នុង​ភូមិ​សាស្ដ្រ​ភូមិ​ដង​ផ្លិត ឃុំ​ឆែប​២ ស្រុក​ឆែប ខេត្ត​ព្រះវិហារ។ ឧទ្យាន​នេះ​មាន​ផ្ទៃ​ដី​សរុប ១១៤.៣៥គីឡូ​ម៉ែត្រ​ការ៉េ ដែល​បាន​បង្កើត​ឡើង​ដោយ​ព្រះរាជ​ក្រិត្យ កាល​ពីថ្ងៃទី១៧ ខែ​មេសា ឆ្នាំ​២០១៤៕


សំឡេង​លោក​បណ្ឌិត សុខ ទូច 24/03/2019 ស្តាប់