អានតួអត្ថបទ
បទសម្ភាស

លោក ងី ច័ន្ទ្រផល​៖​កម្ពុជា​នឹង​មិន​បញ្ចុះ​បញ្ចូល​ឲ្យ​អឺរ៉ុប​បញ្ជា​ទិញ​ទេ ​តែ​កម្ពុជា​មាន​សិទ្ធិ​បង្ហាញ​ការ​ពិត​ដែល​កើត​ឡើង​

ចុះផ្សាយ​នៅ​ថ្ងៃ៖

គណៈ​ប្រតិភូ​​នៃ​​រដ្ឋាភិបាល​​កម្ពុជា​​ ត្រូវ​​ចាក​​ចេញ​​ពី​​ប្រទេស​​នៅ​ល្ងាច​នេះ​​ ដើម្បី​​ទៅ​​ចូល​​រួម​​កិច្ច​​ប្រជុំ​ស្តីពី​​ទំនាក់​​ទំនង​​ការ​ទូត ​និង​​ពាណិជ្ជកម្ម​ ​ជាមួយ​​សហភាព​អឺរ៉ុប​​ ដែល​​មាន​​មូល​​ដ្ឋាន​​ នៅ​ទីក្រុង​ប្រ៊ុយសែល​ ​ប្រទេស​ប៊ែលហ្សិក​​។​ ​កិច្ច​ប្រជុំ​នេះ ​​ធ្វើ​​ឡើង​​រយៈពេល​២​​ឆ្នាំ​​ម្តង​​ ប៉ុន្តែ​​កិច្ច​ប្រជុំ​​លើក​​នេះ​ ​គឺ​ជួន​​ចំ​​ពេល​​ដែល​​បណ្តុំ​​ប្រទេស​​ចំនួន​២៨​​នេះ​​ សំដែង​​ប្រតិ​កម្ម​​​ជា​​បន្ត​​បន្ទាប់ ​មក​​លើ​​រដ្ឋាភិបាល​​កម្ពុជា​​ ចាប់​​តាំង​​ពី​​មាន​​ការ​​ចាប់​​ខ្លួន​ ​លោក​​ កឹម​​ សុខា​​ និង​​ការ​​រំលាយ​​គណបក្ស​​សង្រ្គោះជាតិ​។​​ នៅក្នុង​​នាទី​​ភ្ញៀវ​​ប្រចាំ​​ថ្ងៃ​​របស់​​វិទ្យុ​បារាំង​​រាត្រី​នេះ ​​គឺ​​លោក​​ ងី​​ ច័ន្ទ្រផល​​ រដ្ឋលេខា​ធិការ​​ក្រសួង​​មហាផ្ទៃ​ ​ដែល​​ជា​​សហ​​ប្រធាន​​ដឹកនាំ​​​គណៈ​​ប្រតិភូ​​កម្ពុជា​​ទៅ​​ចូល​រួម​​ប្រជុំ​​ នឹង​​ចាប់​​ផ្តើម​​ពី​​ថ្ងៃ​ទី​​ ១២ ​ដល់ថ្ងៃ​​ទី ​​១៤​​ ខែ​​ មីនា​​ នេះ​។​​ តើ​​កម្ពុជា​​បាន​​ត្រៀម​​ខ្លួន​​អ្វី​​ខ្លះ​​ ដើម្បី​ប្រាប់​​ទៅ​​សហភាព​អឺរ៉ុប​​ដែលជា​ប្រទេស​ទិញ​ទំនិញ​ពី​កម្ពុជា​ដ៍សំខាន់​មួយនេះ ​ចំពោះ​ស្ថានការណ៍​កម្ពុជា​បច្ចុ​ប្បន្ន? ​

លោក ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាសហប្រធានដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមប្រជុំនៅអ៊ឺរ៉ុប
លោក ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាសហប្រធានដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមប្រជុំនៅអ៊ឺរ៉ុប @សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ