អានតួអត្ថបទ
បទសម្ភាស

លោក ​ថេង ​សាវឿន​៖​កសិករ​គួរ​ងាក​មក​ដាំ​ដំណាំ​ផ្សេងៗ​បន្ថែម​ ខណៈ​ទីផ្សារ​អង្ករ​ទៅ​អឺរ៉ុប​ត្រូវ​ជាប់​ពន្ធ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិRFI​នៅពេល​នេះ​ គឺ​លោក​ ថេង​ សាវឿន ​ប្រធាន​សម្ព័ន្ធ ​សហគមន៍ កសិករ​កម្ពុជា​។​ កសិករ​កម្ពុជា​ដែល​កំពុងតែ​បារម្ភ​ពីតម្លៃ​ស្រូវ​ធ្លាក់​ចុះ ​ខណៈ​សហភាព​អឺរ៉ុប​តម្រូវ​ឲ្យ​កម្ពុជា​បង់​ពន្ធ​លើ​ការ​នាំ​អង្ករ​ទៅ​លក់​លើ​ទី​ផ្សារ​​នៃ​បណ្តុំ​ប្រទេស​លោក​សេរីទាំងនេះ​។​ បើ​តាម​ លោក ​ថេង ​សាវឿន ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​ គឺ​លោក​ចង់​ឲ្យ​កសិករ​ងាក​ទៅ​ដាំ​ដំណាំ​ផ្សេងៗ​បន្ថែម​ពី​លើ​ស្រូវ​តែ​មួយ​មុខ​។​ លើស​ពី​នេះ ​លោក​ ថេង​ សាវឿន​ ក៏​ចង់​ឲ្យ​រដ្ឋាភិបាល​បញ្ចេញ​ប្រាក់​ខ្លះ​ដើម្បី​ទប់​ទល់​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ស្រូវ​អង្ករ​ផងដែរ​។​

លោក ថេង សាវឿន ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា
លោក ថេង សាវឿន ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ