បទសម្ភាស
លោក កែវ វី ៖ ការបើកទ្វារទឹកទំនប់វារីអគ្គិសនីកំចាយនៅថ្ងៃនេះធ្វើខូចខាតទ្រព្យសម្បត្តិតិចតួច
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៩:២៥
អាជ្ញាធរខេត្តកំពតនៅថ្ងៃសៅរ៍នេះ បានសម្រេចឲ្យបើកទ្វារទឹកទំនប់វារីអគ្គិសនីកំចាយក្នុងខេត្តជាប់មាត់សមុទ្រមួយនេះដើម្បីរំដោះជំនន់ទឹកភ្លៀងដែលហូរធ្លាក់ពីលើភ្នំ។ ប៉ុន្តែអ្នកនាំពាក្យអាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយបានអះអាងថា ការបើកទ្វារទឹកនៅថ្ងៃនេះ គឺមានការខូចខាតទ្រព្យសម្បត្តិប្រជាជនតិចតួចប៉ុណ្ណោះ ដោយសារទឹកបានស្រកទៅវិញលឿន។ តែទោះជាយ៉ាងណា អាជ្ញាធរខេត្តកំពតក៏បានចេញសេចក្តីជូនដំណឹងឲ្យមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈជំលៀសប្រជាជនទៅកន្លែងមានសុវត្ថិភាពផងដែរ។