អានតួអត្ថបទ
បទសម្ភាស

លោក​ អេង​ ឆៃអ៊ាង​៖ ​ដី​កាចាប់​ខ្លួន​ថ្នាក់​ដឹក​នាំ​អតីត​គណ​បក្ស​សង្រ្គោះ​ជាតិ​គឺ​ជា​ការ​គំរាម​ដល់​អ្នក​ផ្សេង​ទៀត​កុំ​ឲ្យ​ធ្វើ​សកម្មភាព​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​​របស់​​វិទ្យុ​​បារាំង​​អន្តរ​ជាតិ​​RFI​​នៅ​រាត្រី​នេះ ​គឺ​លោក ​អេង​ ឆៃអ៊ាង​ អនុ​ប្រធាន​អតីត​គណ​បក្ស​​សង្រ្គោះ​ជាតិ​។​ ថ្នាក់​ដឹក​នាំអតីត​បក្ស​ប្រឆាំង​នេះ​ចំនួន​៨​រូប​ ត្រូវ​បាន​តុលា​ការ​ក្រុង​ភ្នំពេញចេញ​ដី​កាចាប់​ខ្លួន​រួម​ទាំង​ លោក ​សម​ រង្ស៊ី​ ផង​ ដោយ​ចោទ​ពី​បទ​រួម​គំនិត​ក្បត់​ និង​ញុះញង់​ឲ្យ​មាន​​បទ​​ឧកក្រិដ្ឋ​​ជាអាទិ៍​។​ ប៉ុន្តែ​ លោក​ អេង​ ឆៃអ៊ាង​​ លើក​ឡើង​ថា​ ដីកា​ចាប់​ខ្លួន​នេះមាន​​ចរិក​នយោបាយ​ ដើម្បី​គំរាម​ដល់​អ្នក​ផ្សេង​ទៀត​ក្នុង​ជួរ​គណ​បក្ស​នេះ​​កុំឲ្យ​ធ្វើ​សកម្មភាព​។ ​បើតាម​ លោក​ អេង​ ឆៃអ៊ាង​ ខណៈ​នេះ​​ថ្នាក់​​ដឹក​នាំ​​គណ​បក្ស​​នៅ​ក្រៅ​​ប្រទេស​​កំពុង​តែ​រៀប​​ចំ​ផែន​​ការ​ដង្ហែរ​ លោក ​សម ​រង្ស៊ី​ វិល​មក​កម្ពុជា​វិញ​ក្នុង​​ឆ្នាំ​​២០១៩​នេះ។​

លោក អេង ឆៃអ៊ាង អនុប្រធានអតីតគណបក្សសង្រ្គោះជាតិ
លោក អេង ឆៃអ៊ាង អនុប្រធានអតីតគណបក្សសង្រ្គោះជាតិ @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ