លោក ហ៊ុន សែន ថា កម្ពុជាមិនយកអធិបតេយ្យភាពទៅដូរនឹងជំនួយទេ
ជាថ្មីម្តងទៀត លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងថា កម្ពុជាមិនយកអធិបតេយ្យភាពរបស់ខ្លួន ទៅប្តូរនឹងជំនួយអន្តរជាតិនោះទេ។ នេះជាថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយពលរដ្ឋខ្មែរនៅប្រទេសជប៉ុន នៅថ្ងៃអាទិត្យនេះ។ ការថ្លែងរបស់ប្រមុខរដ្ឋាភិបាលខ្មែរនៅពេលនេះ ទំនងជាការឆ្លើយតបដោយប្រយោលទៅកាន់សហភាពអឺរ៉ុប។ សហភាពអឺរ៉ុប ដែលកាលពីថ្ងៃសុក្រ បានជូនដំណឹងមកកម្ពុជាថា ខ្លួនចាប់ផ្តើមអនុវត្តដំណើរការដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា ដោយសារតែកម្ពុជាមិនបានកែលម្អបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ប្រសាសន៍លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ថ្លែងនៅប្រទេសជប៉ុន ថ្ងៃទី០៧ តុលា ២០១៨
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ