
ស្រ្តីមួយក្រុមនាំគ្នាសន្សំប្រាក់ដើម្បីពង្រឹងសេដ្ឋកិច្ចពង្រីកចំណេះដឹង
មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី០៩ (Cambodia International Film Festival) បានបើកសម្ពោធជាផ្លូវការ កាលពីយប់ថ្ងៃទី០៩ មីនា ឆ្នាំ២០១៩នេះ នៅសាលមហោស្រពចតុមុខ។ មានសិល្បករ-សិល្បការិនី ផលិតករភាពយន្ត តំណាងមកពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងអង្គទូតនានា បានចូលរួមយ៉ាងច្រើនកុះករនៅក្នុងថ្ងៃបើកសម្ពោធនោះ។ មានខ្សែភាពយន្តជាតិនិងអន្តរជាតិប្រមាណជា១៣០ចំណងជើង មកពី៣៧ប្រទេស ត្រូវបានដាក់បញ្ចាំងដោយឥតគិតថ្លៃ ក្នុងរយៈពេល៦ថ្ងៃ នៅតាមរោងកុនចំនួន០៩នៅភ្នំពេញ។ ក្នុងនោះ ខ្សែភាពយន្តរឿង «តន្ត្រីជីវិត» បានធ្វើឲ្យទស្សនិកជនស្រក់ទឹកភ្នែកនៅថ្ងៃបើកសម្ពោធមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី០៩នេះ។ តើហេតុអ្វី? តទៅនេះ សូមស្តាប់បទយកការណ៍នេះរៀបចំជូនដោយ វ៉ា សំណព្វ៖