អានតួអត្ថបទ
បទយកការណ៍

ការ​បង្កើត​គណ​បក្ស​ដាក់​ឈ្មោះ ​“កែម​ ឡី”​ ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​តែ​មិន​សូវ​មាន​ការ​គាំទ្រ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្អូន​​ប្រុស​ ​លោក​ ​កែម​​ ឡី​​ គឺ​​លោក​ ​កែម​​ រិទ្ធិសិត​​ បាន​​ប្រកាស​​កាលពី​ចុង​​សប្តាហ៍​មុន​​ថា ​​លោក​​នឹង​​បង្កើត​​គណ​បក្ស​​ថ្មី​​មួយ​ដាក់​​ឈ្មោះ​ថា​​ គណ​បក្ស​​ កែម​ ឡី​​ ដើម្បី​​ចូល​​រួម​ការ​​បោះ​ឆ្នោត​​ជាតិ​​ចុង​ឆ្នាំ​នេះ​។​​ ការ​​ប្រកាស​​បង្កើត​​គណ​បក្ស​ដែល​ធ្វើ​​ឲ្យ​មាន​ការ​ភ្ញាក់​​ផ្អើល​​នេះ​ លោក​ កែម​ រិទ្ធិសិត​ អះអាង​ថា ​គឺ​លោក​ចង់​រក្សា​​កិត្តិនាម​របស់​អ្នក​វិភាគ​​រូប​នេះ​ឲ្យ​​បាន​​គង់​វង្ស​ និង​​ស្ថិត​​ក្នុង​​ការ​ចងចាំ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​។​​ ប៉ុន្តែ​​​ការ​​​បង្កើត​​​គណ​បក្ស​​​ដោយ​​ប្រើ​​​ឈ្មោះ​ លោក​​ កែម​ ​ឡី​ ​បែប​នេះ​មិន​​​ទទួល​​បាន​​​ការ​​​គាំទ្រ​​ពី​​​សំណាក់​​​ ភរិយា​​ លោក ​កែម​​ ឡី ​​និង​​​ពលរដ្ឋ​​ខ្មែរ​​ជា​ច្រើន​​ទៀត​​​ដែល​​​ស្រ​លាញ់​​​ចូល​​​ចិត្ត​​អ្នក​វិភាគ​​រូប​នេះ​ឡើយ​​។ ​

លោកកែម រិទ្ធិសិត ​និង​រូបសំណាក់​លោក​បណ្ឌិតកែម ឡី​
លោកកែម រិទ្ធិសិត ​និង​រូបសំណាក់​លោក​បណ្ឌិតកែម ឡី​ RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ