បទយកការណ៍
បទយកការណ៍៖ ពលរដ្ឋជុំវិញខេត្តសៀមរាបចង់ឲ្យមន្ទីរពេទ្យគន្ធបុប្ផាបន្តព្យាបាលកុមារមិនយកលុយ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:២៨
ខណៈមន្ទីរពេទ្យគន្ធបុប្ផានៅតែដំណើរការព្យាបាលកុមារដោយមិនគិតថ្លៃនោះ ពលរដ្ឋក្រីក្រជាច្រើន នៅខេត្តភាគខាងជើងប្រទេសកម្ពុជា និងនៅជុំវិញខេត្តសៀមរាប ចង់ឲ្យមន្ទីរពេទ្យមួយនេះ បន្តបេសកម្មរបស់លោក បេអាត រិចន័រ បន្តទៀត។ ចំណែកអ្នកបន្តវេនមន្ទីរពេទ្យគន្ធបុប្ផាក៏អះអាងថា នឹងធ្វើតាមបណ្តាំរបស់លោកវេជ្ជបណ្ឌិតបេអាត រិចន័រ ដោយព្យាបាលមិនគិតថ្លៃ។