អានតួអត្ថបទ
បទសម្ភាស

លោក ស៊ាង ថៃ​៖ ​អគ្គនាយក​កាំកុង​ត្រូល​ស្នើ​ទៅ​រដ្ឋមន្ត្រី ​បិទ​ស្ថានីយ៍​ប្រេង​ឥន្ធនៈដែល​រក​ស៊ី​មិន​ស្មោះ​ត្រង់​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​រាត្រី​នេះ គឺ​លោក ស៊ា​ង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម។ ឆ្លើយតប​នឹង​សំណួរ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI ជុំវិញ​វិធានការ​លើ​ម្ចាស់​ស្ថានីយ៍​ប្រេងឥន្ធនៈ​មួយចំនួន​ដែល​រកស៊ី​មិន​ស្មោះ​ត្រង់នោះ អគ្គនាយក​​កាំកុងត្រូល​នៃ​ក្រសួងពាណិជ្ជកម្ម កំពុង​ស្នើសុំ​ឲ្យ​រដ្ឋមន្ត្រី ដើម្បី​ឈានទៅ​បិទ​ស្ថានីយ៍​ប្រេងឥន្ធនៈ​មួយចំនួន ដែល​មិន​កែប្រែ​ឥរិយាបថ​របស់ខ្លួន។ ដោយឡែក​ជុំវិញ ការ​ហក់​ឡើងថ្លៃ​នៃ​តម្លៃ​ប្រេងឥន្ធនៈ​នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​វិញ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​រូបនេះ បាន​ថ្លែងថា បញ្ហា​នេះ មិនទាន់​ជា​បញ្ហា​ធ្ងន់ធ្ងរ​នៅឡើយ​ទេ ហើយ​ថា រដ្ឋាភិបាល​កម្ពុជា ក៏​មិនទាន់​ដល់ពេល លូកដៃ​ចូល​អន្តរាគមន៍ លើ​ការកំណត់​តម្លៃ​ប្រេងឥន្ធនៈ​ជាថ្មី​នៅ​កម្ពុជា​នៅឡើយ​ទេ។  

លោក​ ស៊ាង ថៃ ​អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​។
លោក​ ស៊ាង ថៃ ​អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​។ @សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ