អានតួអត្ថបទ
បទសម្ភាស

លោក សម រង្ស៊ី៖ ​ជប៉ុន ​អាច​មាន​តួនាទី​មួយ​ដ៏​សំខាន់ ​ក្នុង​ការ​ផ្តួច​ផ្តើម​ឲ្យ​មាន​ការ​ចរចារ​ជា​មួយ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​រាត្រី​នេះ គឺ​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។ ឆ្លើយតប​នឹង​សំណួរ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI ទាក់ទង​នឹង​សេចក្តីសម្រេច​របស់​តុលាការក្រុង​ភ្នំពេញ រឹបអូស​ជា​បណ្តោះអាសន្ន​នូវ​ទ្រព្យសម្បត្តិ​ដែលជា​អតីត​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី ២៦ កុម្ភៈ លោក សម រង្ស៊ី បាន​ថ្លែងថា លោក​មិន​តក់ស្លុត និង​មិន​ភ្ញាក់ផ្អើល​ចំពោះ​សេចក្តីសម្រេច​នោះឡើយ។ ទាក់ទង​នឹង​ទណ្ឌកម្ម​ដែល​កំពុង​ធ្លាក់​មកជា​បន្ត​បន្ទាប់ពី​សហគមន៍​អន្តរជាតិ ទៅលើ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​វិញ លោក សម រង្ស៊ី បាន​អំពាវនាវ​ឲ្យ​មានការ​ចរចារ​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​មុនពេល​ទណ្ឌកម្ម​មកដល់ ហើយ​ប្រទេស​ជប៉ុន អាចមាន​តួនាទី​មួយ​ដ៏​សំខាន់ ក្នុងការ​ផ្តួចផ្តើម ឬ​ធានា​ឲ្យ​មានការ​ចរចារ​នោះ។  

Sam Rainsy, opposant cambodgien, exilé en France.
Sam Rainsy, opposant cambodgien, exilé en France. ©Thomas Bourdeau/RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ