អានតួអត្ថបទ
បទសម្ភាស

លោក ​ម៉ម ​សុណង់ដូ​៖ ​ការ​ហក់​ចូល​ក្នុង​នយោបាយ​ជា​ថ្មី ​គឺ​ដើម្បី​លើក​ទង់ជ័យ​អ្នក​ប្រជាធិបតេយ្យ​ឡើង​វិញ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​រាត្រី​នេះ គឺ​លោក ម៉ម សុ​ណង់​ដូ បេក្ខភាព​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ។ ឆ្លើយតប​នឹង​សំណួរ​ជុំវិញ ការវិល​ត្រលប់​មកកាន់​ឆាកនយោបាយ​កម្ពុជា​ជាថ្មី​វិញ លោក ម៉ម សូណង់ដូ បាន​អះអាងថា វត្តមាន​របស់លោក គឺ​ដើម្បី​មកជួយ​លើក​ទង់ជ័យ​អ្នកប្រជាធិបតេយ្យ​ឡើងវិញ បន្ទាប់ពី​គណបក្សប្រឆាំង​ធំជាងគេ​នៅ​កម្ពុជា ត្រូវបាន​រំលាយ ដែល​លោក ម៉ម សូណង់ដូ បាន​ហៅថា ជា​ខ្មោច​ដែល​មិនអាច​រស់​ឡើងវិញ​បាន។ សូមបញ្ជាក់ថា បើ​គ្មាន​ការប្រែប្រួល​ទេ លោក ម៉ម សូណង់ដូ នឹង​ក្លាយជា​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​ជាថ្មី នៅ​ថ្ងៃទី ១១ ខែមីនា​ខាងមុខនេះ ពោលគឺ នៅ៦ខែក្រោយ​ពី​ការលាឈប់​របស់លោក ដោយសារតែ​មិន​ទទួលបាន​លទ្ធផល​ល្អ ដូច​ការរំពឹងទុក នៅក្នុង​ការបោះឆ្នោត ឃុំ-សង្កាត់ កាលពី​ខែមិថុនា ឆ្នាំមុន។  

លោក​ ម៉ម សុណង់ដូ ​​បេក្ខភាព​​ប្រធាន​​គណបក្ស​​សំបុក​​ឃ្មុំ​​សង្គម​​ប្រជាធិបតេយ្យ​​ ដែល​នឹង​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី ​១១​ មីនា​ ឆ្នាំ​២០១៨​។
លោក​ ម៉ម សុណង់ដូ ​​បេក្ខភាព​​ប្រធាន​​គណបក្ស​​សំបុក​​ឃ្មុំ​​សង្គម​​ប្រជាធិបតេយ្យ​​ ដែល​នឹង​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី ​១១​ មីនា​ ឆ្នាំ​២០១៨​។ @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ