អានតួអត្ថបទ
បទសម្ភាស

លោក​ ហ៊ីង ​សុខសាន្ត​៖ ​ជប៉ុន​នឹង​ដើរ​បញ្ច្រាស់​សហគមន៍​អន្តរជាតិ ​បើ​ប​ន្ត​គាំទ្រ​ការ​បោះឆ្នោត​នៅ​កម្ពុជា​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​​ប្រចាំ​ថ្ងៃ​​របស់​​វិទ្យុ​​បារាំង​​អន្តរជាតិ ​RFI ​នៅ​​រាត្រី​​នេះ ​គឺ​​លោក ​ហ៊ីង​ សុខ​​សាន្ត ​មន្ត្រី​ជាន់​ខ្ពស់​​នៃ​​អតីត​​គណបក្ស​​សង្គ្រោះ​ជាតិ​​ដែល​​កំពុង​​និរទេស​​ខ្លួន​​នៅ​ក្រៅ​​ប្រទេស​។ ​លោក​ ហ៊ីង ​​សុខ​សាន្ត ​ដែល​​បាន​​ចូល​រួម​​ធ្វើ​បាតុកម្ម ​នៅ​មុខ​​ស្ថានទូត​​ជប៉ុន​​ប្រចាំ​​អង្គការ​សហ​ប្រជាជាតិ​​ក្នុង​​ទីក្រុង​​ញូយ៉ក ​កាល​ពី​​ថ្ងៃទី ​១ ​ខែ​មិថុនា ​ដើម្បី​​ទាមទារ​​ឲ្យ​​ប្រទេស​​ជប៉ុន​​ដក​ខ្លួន​​ថយ​​ចេញ​ពី​​ការ​បោះឆ្នោត​​នៅ​ក្នុង​​ប្រទេស​​កម្ពុជា ​ដែល​​នឹង​​រៀបចំ​​ធ្វើ​ឡើង​​នៅ​​ថ្ងៃទី ​២៩ ​ខែ​កក្កដា ​ខាង​មុខ​។ ​បើ​តាម ​លោក ​ហ៊ីង សុខ​សាន្ត​ ប្រទេស​​ជប៉ុន​​នឹង​​ដើរ​​បញ្ច្រាស់​​សហគមន៍​​អន្តរជាតិ ​បើ​​ប្រទេស​​នេះ ​នៅ​តែ​​បន្ត​​គាំទ្រ​​ការ​បោះ​ឆ្នោត​​នៅ​​កម្ពុជា​។ ​លោក​​ថា ​ប្រទេស​​ជប៉ុន ​គឺ​ជា​​ប្រទេស​​កាន់​​លទ្ធិប្រជាធិបតេយ្យ​​តែ​មួ​យ​គត់ ​ដែល​​នៅ​​បន្ត​ជួយ​​កម្ពុជា។​​  

លោក ​ហ៊ីង សុខសាន្ត ​មន្ត្រី​ជាន់​ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​និរទេស​ខ្លួន​​នៅ​​សហរដ្ឋ​អាមេរិក​។
លោក ​ហ៊ីង សុខសាន្ត ​មន្ត្រី​ជាន់​ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​និរទេស​ខ្លួន​​នៅ​​សហរដ្ឋ​អាមេរិក​។ @សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ