rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ភ្ញៀវប្រចាំថ្ងៃ
rss itunes

លោក ​ឌឹម​ សុវណ្ណារុំ​៖ ​EU ​នឹង​ងាក​មក​ជួយ ​គជប ​វិញ ​បើ​ការ​សម្រេច​ចិត្ត​មិន​ឈរ​លើ​បញ្ហា​នយោបាយ​

ដោយ វ៉ា សំណព្វ

ភ្ញៀវ​​ប្រចាំថ្ងៃ​​របស់​​វិទ្យុ​បារាំង​​អន្តរជាតិ ​RFI ​នៅ​​រាត្រី​​នេះ ​គឺ​​លោក ​ឌឹ​ម សុ​វណ្ណា​រុំ ​អ្នក​នាំ​​ពាក្យ​​​គណៈកម្មាធិការ​​ជាតិ​​រៀប​ចំ​​ការ​បោះឆ្នោត​​ហៅ​​កាត់​​ថា ​គជប​។ ​កម្ពុជា ​នឹង​​បញ្ជូន​​គណៈប្រតិភូ​​មួយ​ក្រុម ​ដោយ​មាន​​ការ​ចូលរួម​​ពី​​រដ្ឋលេខាធិការ​​ក្រសួង​ការបរទេស ​និង​​តំណាង​​​​គណៈ​កម្មាធិការ​​​ជាតិ​​​រៀបចំ​​ការ​បោះ​ឆ្នោត​ ដើម្បី​​​ចូលរួម​​​កិច្ច​ប្រជុំ​​គណៈ​កម្មាធិ​ការ​​​កម្ពុជា​​​និង​​​សហភាព​​អ៊ឺរ៉ុប ​​ដែល​​ធ្វើ​ឡើង​​នៅ​ឯ​​ទីក្រុង​​ប្រ៊ុ​ច​ហ្សែ​ល​ (Bruxelles) ​ប្រទេស​​ប៊ែ​ល​ស៊ិ​ក​ ចាប់ពី​​ថ្ងៃទី ​១២ ​ដល់​​ថ្ងៃទី ​១៤ ​ខែមីនា​​ខាង​មុខ​នេះ​។ ​ឆ្លៀត​​ក្នុង​​ឳ​កាស​​នោះ ​តំណាង​​​​ភាគី​​​​កម្ពុជា ​នឹង​​​ធ្វើ​សេចក្តី​ពន្យល់​មួយ​​ក្នុង​គោលបំណង​ដើម្បី​បញ្ចុះ​បញ្ចូល​​ឲ្យ​​តំណាង​​​សហភាព​​អឺរ៉ុប ​ងាក​​មក​ជួយ​​លើ​​ដំណើរ​​ការ​​​បោះឆ្នោត​​នៅ​​កម្ពុជា​​ឡើង​វិញ ​ខណៈ​ដែល ​​ភាគី​​កម្ពុជា ​ក៏​នឹង​មាន​​ការ​​ចុះហត្ថលេខា​​​លើ​​​អនុស្សារណៈ​យោគយល់​គ្នា​ (MOU) ​ជា​​មួយ​​​ប្រទេស​​រុស្ស៊ីផង​ ដើម្បី​​ផ្លាស់​ប្តូរ​បទពិសោធន៍​គ្នា​​លើ​​​ការ​​រៀបចំ​​ការ​បោះឆ្នោត​រ​វាង​ប្រទេស​​​ទាំង​ពីរ​។ 

​លោក សម រង្ស៊ី ៖ បើ​អ្នក​ណា​ទទួល​យក​ការ​ដក​បំរាម​​ធ្វើ​នយោបាយ​វិញ ពី​លោក ហ៊ុន សែន គឺ​ក្បត់​CNRP​

លោក ហុក សុទ្ធិ៖ ជាង​១២​ម៉ឺន​នាក់​ចូល​រួម​ពិព័រណ៍​សៀវភៅ ខណៈ​សៀវ​ភៅ​យ៉ាង​តិច​១២​ម៉ឺនក្បាល​បាន​លក់​ចេញ

លោក​​ជិន ​ម៉ា​លីន​៖​ក្រោម​​ការ​កែ​ទម្រង់​ ក្នុង​​ឆ្នាំ​២០១៨​នេះ ​តុលា​ការ​ផ្តល់​​យុត្តិធម៌​​ដល់​​ពលរដ្ឋ​បាន​​​ប្រសើរ​​ជាង​​មុន​

លោក ​ស ម៉ូរី​៖ ​សេចក្តី​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ​ល្អ ​ប៉ុន្តែ​ការ​អនុវត្ត​មិន​ទាន់​ល្អ​នៅ​ឡើយ​

លោក ឆាយ សុផល៖«សៀវភៅបងប្អូនប្រុសទាំង៣ គឺចង់រំលេចពីសកម្មភាព និងឥរិយាបថ របស់ឥស្សរជនវ័យក្មេងទាំង៣នាក់ ដែលជាកូននាយករដ្ឋមន្ត្រី»

កញ្ញា​ កឹម មនោ​វិទ្យា​៖​«​ខ្ញុំ​មាន​ការ​សោកស្តាយ ​ដែល​សន្និសីទ​នៅ​អា​ត្ល​ង់​តា ​មិន​​បាន​​គោរព​​តាម​លក្ខន្តិកៈ​គណបក្ស​»

​លោក​ស្រី ចៅស៊ុន កិរិយា​៖ អាយ​ស៊ី​ស៊ី អង្គរ ជា​ផ្នែក​មួយ​រក​ជំនួយ​ដើម្បី​អភិរក្ស និង​អភិវឌ្ឍន៍​តំបន់​អង្គរ​

​លោក ព្រាប កុល៖​«សេចក្តី​ថ្លែង​ការណ៍​របស់​រដ្ឋា​ភិបាល គឺ​ជា​ការ​វិវត្តន៍​ដ៏​វិជ្ជមាន​មួយ ផ្នែក​នយោបាយ​»​

លោក ​សំបូរ ​ម៉ាណារ៉ា ​៖​ ការ​ទៅ​ពឹង​បរទេស​ជា​មេ​រៀន​ប្រវត្តិ​សាស្ត្រ​ដែល​ត្រូវ​ចាំថា​ថ្ងៃ​ក្រោយ​កុំពឹង​បរទេស​ច្រើន​ទៀត​

លោកប៉ាវ ស៊ីណា​​៖​​នៅពេល​​អស់​​រឿង​​ក្តីក្តាំ​​នៅ​​តុលាការ​​ មេ​​សហជីព​​នឹង​​ធ្វើ​​សកម្មភាព​​ខ្លាំង​​ជាង​​មុន​​

​លោក ហ៊ុន ម៉ានី​៖«ស្មារតី​២​ធ្នូ​កាល​ពី​៤០​ឆ្នាំ​មុន គឺ​ជា​ការ​លះ​បង់​ភាព​កក់​ក្តៅ​ខ្លួន​ឯង ដើម្បី​ប្រយោជន៍​រួម​»​

​លោក ព្រាប ចាន់​ម៉ារ៉ា​៖ ពលរដ្ឋ​ខ្មែរ​នឹង​ចាប់​អារម្មណ៍​លើ​ល្ខោន​ខោល​ឡើង​វិញ បន្ទាប់​ពី​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​

​លោក យន្ត មីន៖​«អាជ្ញាធរ​បាន​ប្រឹង​ប្រែង​ខ្លាំង​ក្នុង​ការ​ទប់​ស្កាត់​ស្លាក​សញ្ញា​ខុស​អក្ខរាវិរុទ្ធ និង​មិន​បដិសេធ​ការ​រិះ​គន់​ឡើង​ថ្លៃ​ផ្ទះ​សំណាក់​ទេ»​

​លោក ណុប វី៖ របាយការណ៍​ស៊ើប​អង្កេត​របស់ CCIM មិន​សំដៅ​វាយ​ប្រហារ​លើ​ភាគី​ណា​មួយ​នោះ​ទេ​

​លោក កែវ ពិសិដ្ឋ ៖ ការ​ចេញ​ផ្សាយ​សៀវភៅ​ប្រវត្តិ លោក ហេង សំរិន គឺ​ជា​សក្ខី​ភាព​បញ្ជាក់​ពី​ការ​បែក​បាក់​សង្គម​ខ្មែរ​សម័យ​មុន​

រិទ្ធី​ លំអរពេជ្រ​ ៖​ ការ​ជ្រើស​យក​បុណ្យ​ភូមិ​ទៅ​សម្តែង​នៅ​តូក្យូ​ គឺ​ដើម្បី​ឲ្យ​ជប៉ុន​សិក្សា​ពី​ខ្មែរ

លោក​ឈាង វណ្ណា​រិ​ទ្ធ​៖​ដើម្បី​​ជម្រះ​​ការ​សង្ស័យ ​រដ្ឋាភិបាល​​គួរ​​នាំ​​ទូត​​និង​​អ្នក​កាសែត​​ទៅ​​មើល​​ទីតាំង​​ដែល​​រង​​ការ​​ចោទ​ថា​​ជា​​មូល​ដ្ឋាន​ទ័ព​​ចិន​​នោះ​

លោក ហៀ​ប ​សា​គន្ធ​៖​«​ក្រុម​ហ៊ុន​ស៊ីន​ទ្រី​អាច​រ៉ាប់រង​បាន ​បើទោះ​ជា​សំរាម​មាន​កំណើន​ជា​ច្រើន​តោន​ក៏​ដោយ​»

កញ្ញា សៀង សុខចេង៖ យុវជន​ខ្មែរ​ចង់​ចេះ​ចង់​ដឹង តែ​ប្រភព​ចំណេះដឹង​​នៅតែ​មាន​កម្រិត

លោក​ ប៊ូ ជុំ​សេរី​៖​«​ចំនួន​ទូក​មាន​ការ​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ តែ​ទូក​ស្ត្រី​ថយ​ចុះ»