អានតួអត្ថបទ
បទសម្ភាស

លោកស្រី​ ឱ​ វណ្ណឌីន ៖ ករណី​ស្លាប់​បន្ត​បន្ទាប់​នៅ​ក្រចេះ​អាច​មក​ពី​ការបរិ​ភោគសារ​ធាតុរាវ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​នៅ​យប់​នេះ គឺ លោកស្រី​ ឱ​ វណ្ណឌីន អគ្គនាយកបច្ចេ​កទេ​ស​សុខាភិបាល និង​ជា​អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល។ លោកស្រី ឱ វណ្ណឌីន បាន គូសបញ្ជាក់ថា តំណាង​ក្រសួង​សុខាភិបាល​ពី​ភ្នំពេញ និង​តំណាង​អង្គការ​សុខភាពពិភព​លោក​បាន​ចុះ​ទៅ​ត្រួត​ពិនិត្យ​ដោយ​ផ្ទាល់​ដល់​ទី​តាំង​រស់​នៅ​របស់​ពលរដ្ឋ​ក្នុង​ខេត្តក្រចេះ​ដែល​គេ​សង្ស័យ​ស្លាប់​ជា​បន្ត​បន្ទាប់​ដោយ​សារ​ប្រើ​ប្រាស់​ទឹក​ព្រែក។   ចំណែក​នៅ​ភ្នំពេញ​ឯណេះវិញ មន្ទីរ​ពិសោធន៍​នៃ​ក្រសួង​សុខាភិបាល​កំពុង​ពិនិត្យ​លើ សំ ណាក​ទឹក​ព្រែក និងស្រា។ ក្នុង​នោះ លោកស្រី​ ឱ​ វណ្ណឌីន បាន​ផ្ដល់​ចម្លើយ​បឋម​ថា ករ ណី​ស្លាប់​ជា​បន្ត​បន្ទាប់​នៅ​ក្រចេះ​អាច​មក​ពី​ការ​បរិភោគ​សារធាតុរាវ ដូចជា ទឹក​ព្រែក ស្រា​ផលិត​ក្នុង​ខេត្ត រួម​នឹង​សាធាតុ​គីមី​ផ្សេង​ទៀត។             

រូបភាព​៖លោកស្រី ឱ វណ្ណឌីន
រូបភាព​៖លោកស្រី ឱ វណ្ណឌីន @FB
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ