អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

សំណុំ​រឿង​០០២​/២៖ យុតិ្តធម៌​មាន​សម្រាប់​ជនរង​គ្រោះ​ តែ​អយុត្តិធម៌​ចំពោះ​ជន​ជាប់​ចោទ​?​

ចុះផ្សាយ​នៅ​ថ្ងៃ៖

មេធាវី​ជន​ជាប់​ចោទ នួន ជា​ និង ខៀវ សំផន បាន​ប្រកាស​មិន​ពេញ​ចិត្ត​នឹង​សេចក្ដី​សម្រេច​​តុលាការ​ខ្មែរក្រហម ​នៅ​ថ្ងៃទី ១៦ វិច្ឆិកា ឡើយ។ ជា​សេចក្ដី​សម្រេច ដែល​បាន​កាត់​ទោស​អតីត​មេដឹកនាំ​ជាន់ខ្ពស់​នៃ​របប​ខ្មែរក្រហម​ពីររូប​គឺ លោក នួន ជា និង ខៀវ សំផន ឲ្យ​ជាប់​ពន្ធនា​គារ​អស់​មួយជីវិត នៅ​ក្នុង​សំណុំរឿង ០០២ វគ្គ ០២។ សូមបញ្ជាក់ថា ទោស « ប្រល័យពូជសាសន៍ » ដែល​តុលាការ​បាន​សម្រេច​ទៅលើ​ នួន ជា និង​ខៀវ សំផន គឺ​ទាក់ទង​តែ​ចំពោះ​ ការប្រល័យពូជសាសន៍​ទៅលើ​ជនជាតិ​វៀតណាម និង​ជនជាតិ​ចាមតែ​ប៉ុណ្ណោះ មិនមែន​ជា​ការ​ករណី​ប្រល័យ​ពូជសាសន៍​ទូទៅ​នោះទេ។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ សម្រាប់​ប្រជាពល​រដ្ឋ​ទូទៅ​ថា​ ការ​ដាក់​ទោស នួន ជា និង ខៀវ សំផន មួយ​ជីវិត​គឺ​ជាយុត្តិធម៌​សម្រាប់​ពួក​គាត់​ដែល​ទន្ទឹង​រង​ចាំ​យូរ​ហើយ។ ប៉ុន្តែ​មេធាវី​ជនជាប់​ចោទ​ទាំង​ពីរ​ថា ជា​រឿង​អយុត្តិ​ធម៌​សម្រាប់​កូន​ក្ដី​របស់​ខ្លួន។   

រូបថតៈ ទិដ្ឋភាពនៅខាងក្រៅអង្គជំនុំជម្រះនៃសាលាក្ដីខ្មែរក្រហម កាលពីថ្ងៃទី១៦វិច្ឆិកាឆ្នាំ២០១៨
រូបថតៈ ទិដ្ឋភាពនៅខាងក្រៅអង្គជំនុំជម្រះនៃសាលាក្ដីខ្មែរក្រហម កាលពីថ្ងៃទី១៦វិច្ឆិកាឆ្នាំ២០១៨ @kimhong/rfi
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ