អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

រាល់​បញ្ហា​ចិន​នៅ​កម្ពុជា​ពិត​ជា​រឿង​តូចតាច​មែន​ឬ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ដាក់​ជើង​ជាន់​ដី​កម្ពុជា​ភ្លាម! ឯក​អគ្គ​រដ្ឋ​ទូត​ថ្មី​របស់​ចិន​ប្រចាំ​នៅ​កម្ពុជា​លោក Wang wentian បាន​បរិហា ប្រទេស​លោក​ខាង​លិច​ថា ព្យាយាម​យក​រឿង​តូច​តាច​ធ្វើ​ជា​រឿង​ធំ ដើម្បី​ធ្វើ​ឲ្យ​ល្អក់កករ​ដល់​ទំនាក់​ទំនង​រវាង​ចិន​និង​កម្ពុជា។ បញ្ហា​ដែល​ចិន​ថា​ ជា​រឿង​តូចតាច​និង​បំប៉ោង​ឲ្យ​ក្លាយជា​រឿង​ធំ​ពី​សំណាក់​ប្រទេស​លោក​ខាង​លិច​នោះ​គឺ​ ការ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ថា កម្ពុជា​ផ្តល់​ទីតាំង​សម្រាប់​កង​ទ័ព​របស់​ចិន ក៏​ដូច​ជា​បញ្ហា​របស់​ជន​ជាតិ​ចិន​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ជា​ដើម។ ភាគី​កម្ពុជា តាម​រយៈ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស ឯកភាព​នឹង​ការ​លើក​ឡើង​នេះ។​ តែ​ផ្ទុយ​ទៅវិញ បញ្ញាវ័ន្ត សាស្ត្រាចារ្យ​ផ្នែក​ប្រវត្តិ​សាស្ត្រ អ្នក​ជំនាញ​ផ្នែក​ទំនាក់​ទំនង​អន្តរជាតិ​ជា​ដើម មិនឯកភាព​ទាំង​ស្រុង​នោះ​ទេ​ចំពោះ​ការ​លើក​ឡើង​ដែល​ថា រាល់​បញ្ហា​របស់​ចិន​នៅ​កម្ពុជា​ជា​រឿងតូច​តាច។   

រូបតំណាង៖ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​លោក​នាយក​រដ្ឋមន្ត្រី​ចិន​ លី ខឺឈាង កន្លងមក
រូបតំណាង៖ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​លោក​នាយក​រដ្ឋមន្ត្រី​ចិន​ លី ខឺឈាង កន្លងមក @សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ