ទំនាក់ទំនងការទូតខ្មែរនៅតែអព្យាក្រឹត្យឬយ៉ាងណា ខណៈទំនាក់ទងជាមួយអឺរ៉ុបឃ្លាតឆ្ងាយ តែស្និទ្ធជាមួយចិន?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:០០
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កំពុងស្ថិតនៅប្រទេសចិន សម្រាប់ដំណើរទស្សនកិច្ចជាលើកទី២ក្នុងអាណត្តិទី៦។ ដំណើរទស្សនកិច្ចលើកនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងជួបសន្ទនាជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីងនិងថ្នាក់ដឹកនាំចិនមួយចំនួនទៀត។ លោក ហ៊ុន សែន ចាត់ទុកដំណើរទស្សនកិច្ចនេះថា ជាការពង្រឹងនូវចំណ ងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ក្នុងនាមជាប្រទេសដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ។ តែផ្ទុយមកវិញ មតិមួយចំនួននិយាយថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួនចំពេលកម្ពុជា និងប្រទេសអឺរ៉ុបមួយចំនួនអាក់អនចិត្តនឹងគ្នា នៅក្រោយពេលដែលអង្ករកម្ពុជានាំទៅអឺរ៉ុប អឺរ៉ុបផ្ដើមយកពន្ធ។ ប៉ុន្តែយ៉ាងមិញជុំវិញដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋាភិបាលនៅពេលនេះសំណួរចោទឡើងថា ទំនាក់ទំនងកាទូតខ្មែរនៅតែអព្យាក្រឹត្យឬយ៉ាងណា ខណៈទំនាក់ទងជាមួយអឺរ៉ុបឃ្លាតឆ្ងាយ តែស្និទ្ធជាមួយចិន?