អានតួអត្ថបទ
អង់គ្លេស

នាយករដ្ឋមន្ត្រីអង់គ្លេស ​មិន​យល់​ស្រប​ជាមួយ​សេចក្តី​​សម្រេច​របស់​តុលការកំពូល​ តែ​ថា​នឹង​អនុវត្ត​តាម​

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnsonបាន​ថ្លែង​សេចក្តីសោកស្តាយ បន្ទាប់​ពីតុលាការកំពូល​បាន​សម្រេច​ជា​ឯកច្ឆន្ទ​នាថ្ងៃអង្គារទី​២៤កញ្ញា​​​ថា ការ​ព្យួរសភា​រយៈពេល ៥សប្តាហ៍​របស់​លោក​ ថាជា​រឿង​ខុសច្បាប់។ នៅសហរដ្ឋអាមេរិក ពី​ក្រុង​ញូវយ៉ក ជាទីដែល​លោក កំពុង​ប្រជុំ​នៅ​អង្គការ​សហប្រជាជាតិ, លោក​ Boris Johnsonថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ លោកនៅតែ​​មិន​យល់​ស្រប​តាម​សេចក្តី​សម្រេច​របស់​តុលាការកំពូល​អង់គ្លេស​នោះទេ ប៉ុន្តែ ការ​សម្រេច​នេះ ជាសាលដីកា​​ដែលត្រូវឱ្យ​​គោរព​តាម។ ទោះយ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រីអង់គ្លេស អះអាង​ប្រាប់បក្សប្រឆាំង​ថា លោក​នឹង​មិន​ចុះ​ចេញ​ពីតំណែង​នោះទេ ហើយ​លោក​ថែមទាំង​ចង់​ឱ្យ​រៀបចំ​ការ​បោះឆ្នោត​សភា​អង់គ្លេស​ឡើងវិញ ជាថ្មីម្តង​ ទៀត​ផង។ គួរ​បញ្ជាក់ថា សេចក្តី​​សម្រេច​ជា​ឯកច្ឆន្ទ​នា​របស់​ចៅក្រម​តុលាការ​កំពូល​ទាំង​១១រូប បាន​សម្រេចថា​ សភា​អង់គ្លេស​មិន​ត្រូវ​​ព្យួរ​ទេ តែ​រឿង​ការ​សម្រេច​ឲ្យ​មាន​ការ​កោះ​ប្រជុំ​សភា​ឡើង​វិញ​នៅ​ពេល​ណា​នោះ គឺ​វា​អាស្រ័យ​លើ​ការ​សម្រេច​របស់​ប្រធាន​សភា ដែល​ជាអ្នក​ចាត់​ចែង​។ ចំណាត់ការ​របស់​តុលាការកំពូល​ពេល​នេះ ​ដូច​គ្នា​នឹង​ការ​សម្រេច​របស់​តុលាការ​ស្កុតឡែន ​កាល​ពី​ថ្ងៃទី១១ កញ្ញាដែរ​។  

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson REUTERS/Phil Noble/File Photo
ផ្សាយពាណិជ្ជកម្ម

ប្រសាសន៍​របស់​លោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson ពី​ក្រុង​ញូវយ៉ក៖​

«ជាការ​ពិតណាស់ នេះជាសេចក្តីសម្រេច​​ដែល​យើង​ត្រូវ​គោរពតាម ពីព្រោះ​យើង​គោរព​តុលាការ គោរពប្រព័ន្ធ​យុត្តិធម៌។ ក៏ប៉ុន្តែ ខ្ញុំគួរ​និយាយថា ខ្ញុំពិត​ជា​​មិន​ឯកភាពជាមួយ​​ការ​សម្រេច​របស់អង្គ​​ចៅក្រម​នោះឡើយ​។ ខ្ញុំ​​មិន​គិតថា នេះ​ជា​រឿងត្រឹមត្រូវនោះទេ ក៏ប៉ុន្តែ​ យើង​​នឹង​អនុវត្ត​តាម​ ហើយ​សភា​នឹង​បើក​ការ​ប្រជុំ​ឡើងវិញ។

ទោះយ៉ាងណា ខ្ញុំ​នៅ​តែ​គិតថា យើង​មាន​ហេតុផល​ត្រឹមត្រូវ​របស់​យើង​ដើម្បី​បន្ត​ពិចារណា​តាម​ព្រះរាជបន្ទូល​របស់​ព្រះ​មហាក្សត្រីយ​ អេលីហ្សាប៊ែត។ ការ​សំខាន់​បំផុត​ទៅទៀត​នោះ គឺយើង​​ត្រូវ​យកឈ្នះឱ្យ​បាន​​ ដោយ​នាំ​មកនូវ​ការ​ចាកចេញពី​សហភាព​អឺរ៉ុប​ ដោយ​ភាព​ល្អប្រសើរ​ នៅ​ថ្ងៃទី​៣១ តែ​តុលា​ខាងមុខ​។

ជាថ្មីម្តងទៀត ខ្ញុំ​មាន​ក្តីសោកស្តាយ​ណាស់ ដែល​តុលាការ​កំពូល​ ធ្វើ​ឱ្យ​ការងារ​ដែល​ជាវត្ថុបំណងដ៏​​ល្អ​នេះ ក្លាយ​ទៅការ​លំបាក​កាន់តែ​ខ្លាំង​។

ប៉ុន្តែ​យើង​នៅតែ​ធ្វើ​ដំណើរ​ទៅមុខ ​ជាបន្តទៀត...»

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ