អានតួអត្ថបទ
បង់ក្លាដែស

ប៉ូលិស​​បង់ក្លាដែស​​​ប្រកាស​​​សម្លាប់​បាន​​មេក្លោង​​​ជីហាតដែល​​​សម្លាប់​ចំណាប់ខ្មាំង​​បរទេស​​កាលពី​​ខែកក្កដា​​

ថ្ងៃសៅរ៍​២៧សីហា​នេះ ប៉ូលិស​បង់ក្លាដែស​បាន​ប្រកាស​ថា បានបើកប្រតិបត្តិការ​នៅ​ជីតក្រុង​ដាកា ហើយ​បាន​​សម្លាប់​បាន​មេក្លោងនៃ​ការ​​​វាយប្រហារ​ហាង​កាហ្វេ​​ទីក្រុង​ដាកា ដែលបាន​សម្លាប់​មនុស្ស​២២នាក់ កាលពីខែកក្កដា។ សកម្មជន​ជីហាត​២នាក់ទៀត​ក៏​ត្រូវ​បាន​ប៉ូលិស​​សម្លាប់​ដែរ។

ប៉ូលិស​បង់ក្លាដែស
ប៉ូលិស​បង់ក្លាដែស Reuters
ផ្សាយពាណិជ្ជកម្ម

គួររំលឹក​ថា ​ថ្ងៃ​១កក្កដាខែមុននេះ ក្រុមជីហាត​​បាន​វាយប្រហារ​​​​​​ហាងកាហ្វេមួយ​កន្លែង នៅ​ទីក្រុង​ដាកា​ បង់ក្លាដែស​ ​​​សម្លាប់ចំណាប់ខ្មាំង​២០នាក់ ក្នុង​នោះ​១៨នាក់ ជា​​ជនបរទេស។ ភាគច្រើនជា​ជនជាតិ​អ៊ីតាលី និង​ជប៉ុន។

ថ្ងៃសៅរ៍នេះ ​ប៉ូលិស​ប្រាប់ថា សម្លាប់បាន​ តាមីម ឆវដឺហ៊ូរី Tamim Chowdhury ដែលជា​មេក្លោងក្រុម​​ជីហាត​​ ក្នុង​​ប្រតិបត្តិការ​​​ ​នៅ​​ណារ៉ាយ៉ាន់ហ្កាន់ច៍ Narayanganj ២៥គីឡូម៉ែត្រ​ ខាងត្បូង​ក្រុងដាកា។ ក្រុមជីហាត​​បូករួមទាំង​មេក្លោង​​​បានលាក់​ខ្លួន នៅទីនោះ។ ​

មេក្លោង​ជីហាត​​ ​ឈ្មោះថា តាមីម ឆវឌឺហ៊ូរី មាន​សញ្ជាតិ​២៖ កាណាដា និង​បង់ក្លាដែស។ តាមីមជា​មេក្រុមមូចាហ៊ីឌីន ​បង់ក្លាដែស ជា​ក្រុម​​ជ្រុលនិយម​អ៊ីស្លាម​ក្នុងស្រុក។ ក្រុមនេះ​រង​ការ​ចោទ​ប្រកាន់​ថា បានសម្លាប់​ជនបរទេស​ រឺ​​​វាយប្រហារ​​អ្នកកាន់​សាសនា​​ផ្សេងពី​អ៊ីស្លាម។ អាជ្ញាធរ​​​បង់ក្លាដែសបាន​​​ហាមឃាត់​​សកម្មភាពក្រុម​មួយនេះ។

មេក្លោង​ជីហាត ​​​តាមីម ​​​បាន​មកដល់​បង់ក្លាដែស​៣ឆ្នាំហើយ ហើយបាន​ដឹកនាំ​និង​ឧបត្ថម្ភ​ការឃោសនា​ជ្រុលនិយម​របស់​យុវជន​សាសនា​អ៊ីស្លាម​។

គួររំលឹក​ដែរ​ថា ក្រុមជីហាត​រដ្ឋអ៊ីស្លាម បាន​ប្រកាស​ទទួលខុសត្រូវ​​ការចាប់​មនុស្ស​ធ្វើ​ចំណាប់ខ្មាំង​ នៅ​ហាងកាហ្វេ ទីក្រុង​ដាកា​ ខែកក្កដា តែ​រដ្ឋាភិបាល​បង់ក្លាដែស​បដិសេធថា គ្មានវត្តមាន​ក្រុមជីហាត​បរទេស​​ក្នុងប្រទេស​ទេ។ រដ្ឋាភិបាល​បានទំលាក់​កំហុស​​ ទៅលើ​ក្រុម​ជីហាត​​ក្នុងស្រុក​វិញ៕ ​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ