អានតួអត្ថបទ
តៃវ៉ាន់-ហុងកុង

ក្រុមអ្នកប្រជាធិបតេយ្យតៃវ៉ាន់ធ្វើបាតុកម្មដើម្បីសម្តែងសាមគ្គីភាពជាមួយក្រុមអ្នកប្រជាធិបតេយ្យហុងកុង

នៅ​ថ្ងៃ​អាទិត្យ ទី២៩ កញ្ញា ក្រុម​អ្នក​គាំទ្រ​ប្រជាធិបតេយ្យ​នៅ​កោះ​តៃវ៉ាន់​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​ដើម្បី​សម្តែង​សាមគ្គីភាព និង​គាំទ្រ​ចំពោះ​ក្បួនបាតុកម្ម​របស់​ក្រុម​អ្នក​គាំទ្រប្រជាធិបតេយ្យ​នៅ​ហុងកុង។ ក្បួនបាតុកម្ម​នៅ​តៃវ៉ាន់​ពេល​នេះ រួម​ទាំង​ក្បួន​បាតុកម្ម​ដែល​កំពុង​បន្ត​មាន​នៅ​ហុងកុង​បាន​ធ្វើ​ឡើង ២ថ្ងៃ​មុន​ប្រទេស​ចិន​រៀបចំ​ខួបកំណើត ៧០ឆ្នាំ​នៃ​ការ​បង្កើត​សាធារណរដ្ឋប្រជាមានិត​ចិន​នៅ​ថ្ងៃ​អង្គារ ទី១ តុលា​សប្តាហ៍​ក្រោយ។ ក្រុម​អ្នកគាំទ្រ​ប្រជាធិបតេយ្យ​នៅ​តៃវ៉ាន់​កំពុង​បារម្ភ​ពី​ស្ថានការណ៍​ដែល​កំពុង​កើត​មាន​នៅ​ហុងកុង​ដែល​ជា​អតីត​ដែនដី​អាណានិគម​អង់គ្លេស និង​ដែល​បច្ចុប្បន្ន​ជា​ដែនដី​ស្វយ័ត​របស់​ចិន​ដីគោក។

ក្រុមអ្នកប្រជាធិបតេយ្យតៃវ៉ាន់ធ្វើបាតុកម្មដើម្បីសម្តែងសាមគ្គីភាពជាមួយក្រុមអ្នកប្រជាធិបតេយ្យហុងកុង
ក្រុមអ្នកប្រជាធិបតេយ្យតៃវ៉ាន់ធ្វើបាតុកម្មដើម្បីសម្តែងសាមគ្គីភាពជាមួយក្រុមអ្នកប្រជាធិបតេយ្យហុងកុង AFP
ផ្សាយពាណិជ្ជកម្ម

« យើង​គាំទ្រ​ហុងកុង យើង​ប្រឆាំង​នឹង​របប​ផ្តាច់ការនិយម » នេះ​ជា​ឈ្មោះ​ដែល​ក្រុម​អ្នករៀបចំ​បាតុកម្ម​បាន​ដាក់​ឲ្យ​សម្រាប់​ក្បួនបាតុកម្ម​នៅ​ក្នុង​ទីក្រុង​តៃប៉ិក​នា​ថ្ងៃ​អាទិត្យ ទី២៩ កញ្ញា។ ការ​រៀបចំ​ក្បួនបាតុកម្ម​របស់​ក្រុម​អ្នកប្រជាធិបតេយ្យ​តៃវ៉ាន់​ពេល​នេះ គឺ​ដើម្បី​សម្តែង​សាមគ្គីភាព និង​ចូលរួម​គាំទ្រ​ចំពោះ​ក្រុម​បាតុករ​អ្នកប្រជាធិបតេយ្យ​ហុងកុង។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា នេះ​មិនមែន​ជា​លើកទី១ ទេ​ដែល​ក្រុម​អ្នក​គាំទ្រប្រជាធិបតេយ្យ​នៅ​តៃវ៉ាន់​បាន​រៀបចំ​ក្បួនបាតុកម្ម​របៀប​នេះ។ អ្វី​ដែល​ក្រុម​អ្នក​គាំទ្រប្រជាធិបតេយ្យ​តៃវ៉ាន់​បារម្ភ គឺ​ខ្លាច​ចិនដីគោក​ប្រើ​ឥទ្ធិពល​សង្កត់​ខ្លួន​ដូច​នៅ​ហុងកុង។

ពិត​ណាស់ គេ​មិន​អាច​ប្រដូច​ដែនដី​ហុងកុង​ទៅ​នឹង​ដែនដី​តៃវ៉ាន់​បាន​ទេ ព្រោះ​ជា​ដែនដី​ពីរ​ដែល​មាន​លក្ខន្តិកៈ​ខុស​គ្នា​ស្រឡះ។ ហុងកុង​ដែល​ជា​អតីត​ដែនដី​អាណានិគម​អង់គ្លេស​បាន​ក្លាយ​ជា​ដែនដី​ស្វយ័ត​របស់​ចិន​ដីគោក​តាំង​ពី​ឆ្នាំ ១៩៩៧។ ចំណែក​តៃវ៉ាន់​ជា​ដែនដី​ឯករាជ្យ​រស់នៅ​ដោយ​ទីពឹង​លើ​ខ្លួន​ឯង តែ​ចិន​បន្ត​ចាត់​ទុក​ជា​ខេត្ត​ឧទ្ទាម​របស់​ខ្លួន និង​គំរាម​ប្រើ​កម្លាំង​វាយ​យក បើ​តៃវ៉ាន់​ហ៊ាន​ប្រកាស​ឯករាជ្យ​នៅ​ថ្ងៃ​ណា​មួយ។ ជាក់ស្តែង​នៅ​ដើម​ឆ្នាំ ២០១៩ ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង​បាន​គំរាម​យក​តៃវ៉ាន់​មក​គ្រប់គ្រង់​ក្នុង​ដៃ​ដោយ​ប្រើ​ប្រព័ន្ធ​ប្រទេស​មួយ​ប្រព័ន្ធ​ពីរ​ដូច​នៅ​ហុងកុង។

ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី Tsai Ing-wen ដែល​មាន​និន្នាការ​ប្រឆាំង​ចិន​ដីគោក​កំពុង​ស្គាល់​កំណើន​ប្រជាប្រិយភាព​ខ្ពស់។ កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ លទ្ធផល​នៃ​ការ​ស្ទង់មតិ​បាន​ឲ្យ​លោកស្រី Ing-wen ចាញ់ឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​តៃវ៉ាន់​នៅ​ឆ្នាំ ២០២០។ តែ​ឥឡូវ​នេះ កម្រិត​ប្រជាប្រិយភាព​របស់​លោកស្រី​បាន​ស្ទុះ​ឡើង​វិញ​គួរ​ឲ្យ​ក៏​សម្គាល់។ តើ​ស្ថានការណ៍​នៅ​ហុងកុង​សព្វថ្ងៃ​មិនមែន​កំពុង​ជួយ​ផ្តល់​សន្ទុះ​ដល់​ក្រុម​អ្នកគាំទ្រប្រជាធិបតេយ្យ និង​ក្រុមអ្នក​ចង់​បាន​សេរីភាព​នៅ​តៃវ៉ាន់​ទេ ឬ​យ៉ាង​ណា?៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ