អានតួអត្ថបទ

ចិន​ផ្តាច់​កិច្ចសហប្រតិបត្តិការ​ផ្នែក​សន្តិសុខ ជាមួយ​បារាំង

បើ​តាម​ព័ត៌មាន​ទើប​ទទួល​បាន​ និង​ចុះ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ  ចិន​និង​បារាំង​លែង​មាន​កិច្ចសហប្រតិបត្តិការ​ផ្នែក​ប៉ូលិស​ទៀត​ហើយ។ សេចក្តី​សម្រេច​របស់​ចិន​ ទំនង​ជា​​មាន​ពាក់ព័ន្ធ​នឹង​សេចក្តី​សម្រេច​របស់​ប៉ារីស ដែល​បាន​ផ្តល់​សិទ្ធិ​ជ្រក​កោន​នយោបាយ​ដល់​ភរិយា​របស់​​អតីត​ប្រធាន​អាំងទែរប៉ូល។

លោក Meng Hongwei អតីត​ប្រធាន​អាំងទែរប៉ូល
លោក Meng Hongwei អតីត​ប្រធាន​អាំងទែរប៉ូល ROSLAN RAHMAN / AFP
ផ្សាយពាណិជ្ជកម្ម

ចិន​បាន​ផ្តល់​សារ​ប្រាប់​ទៅ​ស្ថានទូត​បារាំង​ប្រចាំ​ក្រុង​ប៉េកាំង តាំង​ពី​សប្តាហ៍មុន​មក​ម្ល៉េះ ថា​ប៉េកាំង សម្រេចជា​ឯកតោភាគី​ ​ផ្តាច់​កិច្ចសហប្រតិបត្តិការ​ ផ្នែក​ប៉ូលិស ដែលរួម​មាន​ទាំង​​​វិស័យ​សន្តិសុខ​ជា​ច្រើនផ្នែក​ផង ជាមួយ​នឹងរដ្ឋ​​បារាំង។ នេះ​បើ​តាម​ប្រភព​ការទូត។

គ្មាន​ការ​បញ្ជាក់​ជា​ផ្លូវ​ការ​អំពី មូលហេតុ​នៃ​ការ​ផ្តាច់​ទំនាក់ទំនង​គ្នា​នេះ​ឡើយ ប៉ុន្តែ​សេចក្តី​សម្រេច​របស់​ប៉េកាំង​ទំនង​ជា​មាន​ពាក់ព័ន្ធ​ទៅ​នឹង​សេចក្តី​សម្រេច​របស់​ប៉ារីស កាលពី​ថ្ងៃ​ទី ១៥​កក្កដា២០១៩ ផ្តល់​សិទ្ធិ​ជ្រក​កោន​នយោបាយ ដល់​ក្រុម​គ្រួសារ​របស់​អតីត​ប្រធាន​អាំងទែរប៉ូល លោក ម៉េងហុងវៃ (Meng Hongwei)។ លោក ម៉េងហុងវៃ បាន​បាត់ខ្លួន​កាលពី​ចុង​ខែ​កញ្ញា​ឆ្នាំ​២០១៨ ពី​ទី​ស្នាក់ការ​​​ប៉ូលិស​អន្តរជាតិ អាំងទែរប៉ូល នៅ​​ទីក្រុង​លីយ៉ុង ប្រទេសបារាំង មុននឹង​លេច​មុខ​ជា​សាធារណៈ​មក​វិញ​ទៅ​ខែ​មិថុនា​ នៅ​ចំពោះ​មុខ​តុលាការ​ក្រុង​ជៀនជីន Tianjin ប្រទេស​ចិន ដើម្បី​ឱ្យ​តុលាការ​ជំនុំ​ជំរះ​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុករលួយ។

ប៉េកាំង ក៏​បាន​បង្ហាញ​ចេតនា​ចង់​ឃើញ​អ្នកស្រី​ Grace Meng ជា​ភរិយា​ ត្រលប់​ចូល​ប្រទេស​វិញ ដើម្បី​អាច​បញ្ជូន​ទៅ​តុលាការ​ដែរ ពីបទ​ផ្សំ​គំនិត​ជា​មួយ​ស្វាមី។ ប៉ុន្តែ​ការ​ប៉ុន​ប៉ង​របស់​ចិន​មិន​សម្រេច​ អ្នក​ស្រី Grace Meng បាន​បដិសេធ​មិន​វិល​ទៅ​ចិន និង​បាន​សម្រេច​ស្នាក់​នៅ​ក្នុង​ប្រទេស​បារាំង​ជាមួយ​កូន​ពីរ​នាក់។ ពេល​នេះ អ្នកស្រីត្រូវ​ស្ថិត​នៅ ក្រោម​ការ​ពារ​របស់​ប៉ូលិសបារាំង ដែល​បាន​ពង្រឹងការការពារ​បន្ថែមទៀត ​​យ៉ាង​ខ្លាំងក្លា ក្រោយ​មានលេច​សញ្ញា​ចង់​ប្រើ​វិធី​ចាប់​ជំរិត​គួរ​ឱ្យ​ព្រួយបារម្ភ​មក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ