rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អ៊ីរ៉ង់ ចិន សហរដ្ឋអាមេរិក អារ៉ាប៊ីសាអូឌីត នុយក្លេអ៊ែរ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អ៊ីរ៉ង់ចាប់ទូកអង់គ្លេស ចិន​ចេញ​មុខ​ប្រឆាំង​ទណ្ឌកម្ម​របស់​អាមេរិក​ដាក់​លើ​អ៊ីរ៉ង់

media
អាល្លឺម៉ង់ អង់គ្លេស បារាំង ចិន រុស្ស៊ី​ ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ជួប​ប្រជុំ​គ្នា​ជាមួយ​អ៊ីរ៉ង់ នៅទីក្រុង​វីយ៉ែន ថ្ងៃទី ៦ កក្កដា ២០១៨ REUTERS/Leonhard Foeger

ភាព​​តាន​តឹងក្នុង​តំបន់​ឈូង​សមុទ្ទ​ពែក្ស​ មាន​​កាន់​តែ​ខ្លាំង​ឡើងៗ បន្ទាប់ពីសេចក្តី​ប្រកាស​របស់​អាមេរិក​​ថា​បាន​បាញ់​ទម្លាក់​ដ្រូន​អ៊ីរ៉ង់ អ៊ីរ៉ង់​បាន​ចាប់​នាវា​ដឹកប្រេង​អង់គ្លេសពីរ​គ្រឿង​។ ឯ​ចំណែក​អារ៉ាប៊ីសាអូឌីត ព្រមទទួល​ទាហាន​អាមេរិក​ឱ្យ​មក​ឈរ​ជើង​នៅ​ក្នុង​ប្រទេស ដើម្បីពង្រឹង​សន្តិសុខ​និង​ស្ថិរភាព​តំបន់ ... ក្នុង​ពេល​​ជាមួយ​គ្នា​នេះ ជា​លើក​ទី​មួយ ចិន​បានបញ្ចេញ​​​ប្រតិកម្ម​បញ្ជាក់​ជំហរ​របស់​ខ្លួន ក្នុង​សំណុំ​រឿង​អ៊ីរ៉ង់ ដោយ​បាន​ប្រកាស​ជា​ផ្លូវការ ប្រឆាំង​នឹង​ទណ្ឌកម្ម​អាមេរិក​ដាក់​លើ​អ៊ីរ៉ង់។


តាំង​ពី​អាមេរិក​បាន​ប្រកាស​ដក​ខ្លួន​ជា​ឯកតោភាគី​ពី​កិច្ចព្រមព្រៀង​និងវិលមក​ដាក់ទណ្ឌកម្ម​លើ​អ៊ីរ៉ង់ ភាព​តាន​តឹង​រវាង​អាមេរិក​និង​អ៊ីរ៉ង់ បាន​កើន​ឡើង​ជា​លំដាប់ និង​បន្ត​ដោយ​អំពើ​ហិង្សា​វាយប្រហារ​និង​រំខាន​ដល់​សកម្មភាព​ដឹកប្រេង​ នៅច្រក​អ័រមូស្ហមក ​ ​ទើប​តែ​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ ជា​លើក​ទី​មួយ​ ដែល​ចិន បាន​សម្តែង​​ជំហរ​ប្រឆាំង​ជា​ផ្លូវការ ទង្វើ​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក​លើ​អ៊ីរ៉ង់ និង​បាន​ទាមទារ​ឱ្យ​អាមេរិក​លើក​ទណ្ឌកម្ម​ចេញ​ពីអ៊ីរ៉ង់​ភ្លាម។ចិន​ និង​រុស្ស៊ី​ ក៏​ជា​ភាគី​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉់ង ​ឆ្នាំ​២០១៥ដូច្នេះ ប្រតិកម្មនេះ ​អាច​មក​ពង្រឹង​កិច្ចខិត​ខំ​ប្រឹង​ប្រែង​ស្តារ​កិច្ចព្រមព្រៀង​របស់​អឺរ៉ុប បារាំង អង់គ្លេស​ អាល្លឺម៉ង់​ ប៉ុន្តែ​មិន​ដឹង​ថា​តើ​អាមេរិក​នឹង​តប​ត​មក​ចិន​វិញ​យ៉ាង​ណា​ទេ។

យ៉ាងណា​ក៏​ដោយ ក៏​ស្ថានភាព​ជាក់​ស្តែង​ក្នុង​តំបន់ កំពុង​ដុនដាប​ជា​លំដាប់ ! ២៤​ម៉ោង​ក្រោយ​ការ​ប្រកាស​ដំណឹងបាញ់​ទម្លាក់​ដ្រូន​អ៊ីរ៉ង់ដោយ​​អាមេរិក ឆ្មាំ​បដិវត្តិ​អ៊ីរ៉ង់​បាន​ចាប់​នាវា​ដឹក​ប្រេង​អង់គ្លេស​ពី​​រគ្រឿង នៅ​ក្នុង​តំបន់​ច្រក​សមុទ្ធ​អ័រមូស្ហ តែ​នាវា​​ទីពីរ ត្រូវ​បាន​ដោះលែង​មក​វិញ​ហើយ​ ក្រុមការងារ​លើ​នាវា​ក៏​បាន​រួចខ្លួន​ទាំង​អស់​មក​វិញ​ដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ ក្រសួង​ការ​បរទេសអង់គ្លេស​ ដែល​បាន​ព្រមាន​អ៊ីរ៉ង់​អំពី​ផលវិបាក​នៃ​ឃាត់​ទុក​នាវា​ដឹកប្រេង​របស់​ខ្លួន។ សម្រាប់​អ៊ីរ៉ង់ ការ​ឃាត់​ទុក​​នាវា​អង់គ្លេស Stena Impero មក​ពីនាវា​នេះ មិន​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវ​សមុទ្ទ​អន្តរជាតិ។

សេចក្តី​ប្រកាស​ចាប់​នាវា​ដឹកប្រេង​អង់គ្លេស​ធ្លាក់​មក​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​សេចក្តី​សម្រេច​របស់​តុលាការ​កំពូល​ក្រុង​Gibrata​អង់គ្លេស បន្ត​ឃុំ​នាវាអ៊ីរ៉ង់​ដែល​អង់គ្លេស​បាន​ចាប់​កាលពី​ថ្ងៃ​ដើម​ខែកក្កដា រយៈ​ពេល៣០​ថ្ងៃ​ទៀត។

ទន្ទឹម​នឹង​ទង្វើ​​​ផ្គើនគ្នា​​ត​ទៅ​តមក​នេះ ព្រះ​ចៅ​​អារ៉ាប៊ីសាអូឌីត បាន​ប្រកាសព្រមព្រៀង​​ទទួល​ឱ្យ​កងទ័ព​អាមេរិក​មក​ដាក់​ទ័ព​តាំង​ទី​ក្នុង​ទឹក​ដី​របស់ខ្លួន​។ នេះ​ជា​សេចក្តី​សម្រេច​លើក​ទី​មួយ​ គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៣ និង​ចាប់​ពី​សង្គ្រាម​នៅ​អ៊ីរ៉ាក់​បានបិទ​បញ្ចប់​ទៅ។ ​ក្រសួងការពារ​ជាតិ​អាមេរិក​ក៏​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ក្រៅ​អំពី​​ពង្រាយ​កម្លាំង​ទ័ព ​អាមេរិក​នឹងធនធាន​ដើម្បី​​​កំញើញ​អ៊ីរ៉ង់​ដែល​បន្ត​គំរាម​កំហែង​សន្តិសុខ​តំបន់​។ បើ​តាម​អ្នក​ទទួល​ខុស​ត្រូវ​អាមេរិក ទាហាន​បញ្ជូន​មក​អារ៉ាប៊ីសាអូឌីត មាន​ចំនួន​៥០០​នាក់ និង​កង​កម្លាំង​មួយ​ក្រុម​បន្ថែម​ទៀត ពី​លើ​សេចក្តី​បញ្ជូន​ទាហាន​១ពាន់​នាក់​បន្ថែម​មក​តំបន់​ដើម​បូព៌ា កាលពី​ដើម​ខែ៕